ពិតឬ? តារាចម្រៀង អាលីហ្សា ទៅហ្វឹកហាត់ធ្វើជាប៉ូលីស !
ក្រៅពីជាតារាចម្រៀង ថ្មីៗនេះស្រីស្អាត អាលីហ្សា បានធ្វើឱ្យអ្នកគាំទ្ររបស់នាងមួយចំនួនភ្ញាក់ផ្អើល នៅពេលឃើញវត្តមានរូបនាងទៅហឹ្វកហាត់ជំនាញប៉ូលីសជាមួយសិក្ខាកាមជាច្រើន មានដូចជាការបាញ់កាំភ្លើងជាដើម ។ ក្នុងនោះ ក៏មានអ្នកខ្លះសង្ស័យថា អាលីហ្សា កំពុងហ្វឹកហាត់ធ្វើជាប៉ូលីសគឺជាការសម្តែងប៉ុណ្ណោះ ។
មានមិត្តភក្តិ ដែលជិតស្និទ្ធជាមួយ អាលីហ្សា បានបង្ហើបឱ្យដឹងថា អាលីហ្សា ពិតជាបានទៅហ្វឹកហាត់ធ្វើជាប៉ូលីសពិតមែន ដោយសារនាងស្រឡាញ់ការងារនេះ ។ នាងបានចំណាយពេលវេលាជាច្រើនខែទៅហាត់ នៅក្រោមកំដៅថ្ងៃដោយមិនខ្លាចខូចសម្រស់ឡើយ ។
នៅក្នុងពេលឆាប់ៗខាងមុខនេះ អាលីហ្សា ត្រៀមខ្លួនប្រលង ដោយនាងរំពឹងថានឹងទទួលបានជោគជ័យ ។ ក្នុងនោះ ក៏មានអ្នកខ្លះសរសើរចំពោះ អាលីហ្សា ដែលស្រឡាញ់នូវការងារជាប៉ូលីសដូចនេះ ។ នេះជាលើកទីមួយហើយ ដែលគេបានឃើញតារាស្រី ដែលមានរូបសម្រស់ស្រស់សោភាទៅហ្វឹកហាត់ធ្វើជាប៉ូលីសបែបនេះ ។
ដោយសារមានការមមាញឹកក្នុងការហ្វឹកហាត់ធ្វើជាប៉ូលីស អាលីហ្សា មិនមានសកម្មភាពថ្មី នៅក្នុងការសម្តែងរឿងនោះទេ ។ លើកលែងតែការច្រៀងនៅក្នុងកម្មវិធីនានា ។ អាលីហ្សា ត្រូវបានគេចាត់ទុក ជាតារាស្រី ដែលនិយមតុបតែងខ្លួនសិចស៊ី មិនថា នៅក្នុងកម្មវិធីសិល្បៈឬ កម្មវិធីកម្សាន្តនោះទេ ។ មួយរយៈកន្លងមកនេះ នាងទើបតែទទួលរងការរិៈគន់ពីសំណាក់មហាជន ក្រោយពីនាងបានចូលរួមសម្តែងខារ៉ាអូខេបទ «ផ្កាយ ព្រឹក » ដែលច្រៀងដោយលោក ម៉ៃ សុគន្ធ ក្នុងកាយវិការសិចស៊ី ៕
ពិតឬ? តារាចម្រៀង អាលីហ្សា ទៅហ្វឹកហាត់ធ្វើជាប៉ូលីស !
Reviewed by Cambodian Apsara Heart's Girl
on
4:53 AM
Rating:
No comments: