បុគ្គលឹកទូរទ្សនស្សន៍ភីអិនអិន២០០នាក់លាឈប់ដោយសាមិនអាចទ្រាំនិងចារឹកឈ្លើយរបស់អ្នកគ្រប់គ្រងកម្មវិធីជនជាតិថៃ!
ភ្នំពេញ៖មានសេចក្តីរាយការណ៍ថា៖មានបុគ្គលិកទូរទស្សន៍ភីអិនអិនរបស់ឧកញ៉ាលីយុងផាត់ប្រហែល២០០នាក់បានដើរចេញឈប់ធ្វើការដោយសារតែពួកគេមិនពេញចិត្តនិងអ្នកគ្រប់គ្រងផលិតកម្មវិធីជាជនជាតិថៃ ឈ្មោះកាស៊ីប៉ាវកំហែង( Kansee Paokamhaeng) ហៅឃុនធឺត( Khun Third)។ អតីតអ្នកផលិតកម្មវិធីម្នាក់សុំមិនបញ្ចោញឈ្មោះដែលបាន ចាកចេញ បានបង្ហើបប្រាប់ថា៖ ការសម្រេចចិត្តលាឈប់ដោយសារតែមិនសប្បាយចិត្ត ចំពោះស្រីជនជាតិ សៀមម្នាក់ឈ្មោះកាស៊ីប៉ាវកំហែង( Kansee Paokamhaeng) ដែលមានតួនាទីត្រឹមតែជាប្រធានគ្រប់គ្រង តែចូលចិត្តបញ្ចោញអាកប្បកិរិយាច្រងេង ច្រងាងច្រឡោងខាមប្រើសម្តីត្រគោះបោះបោក គ្មានសីលធម៌គំរោះគំរើយមកលើផលិតករខ្មែរ បុគ្គលិកខ្មែរគ្រប់កម្មវិធីផ្សាយនានា។ ស្រីជនជាតិថៃនោះតែងតែបញ្ចោញឬកពាច្រឡោងខាមនៅមុខមហាជន ជាពិសេសនៅចំពោះមុខតារាកិត្តិយស និងនៅមុខអ្នកឧបត្ថម្ភកម្មវិធី ធ្វើហាក់ដូចជាផលិតករខ្មែរគ្មានសមត្ថភាពដឹកនាំ ល្ងង់ខ្លៅ មានតែពួកគេទើបចេះ…។
ជាពិសេសឱ្យតែមានកម្មវិធីបុណ្យជាតិខ្មែរ បុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះមហាក្សត្រខ្មែរ ឬកម្មវិធីដែលជាប្រពៃណីជាតិផ្សេងៗ ដែលតម្រូវឱ្យមានការតុបតែងឆាកឱ្យមានលក្ខណៈសមស្របទៅតាមប្រពៃណីខ្មែរ គឺស្រីជនជាតិថៃ Kansee Paokamhaeng ធ្វើការជំទាស់មិនឱ្យយើងធ្វើអ្វីដែលទាក់ទងនឹងប្រពៃណីខ្មែរយើងឡើយ។ ប្រភពមួយផ្សេងទៀតបានឱ្យដឹងថា៖ ស្ថានីយទូរទស្សន៍ PNN ដែលដាក់ឱ្យដំណើរការតាំងពីឆ្នាំ២០១៥ ដោយមានបុគ្គលិកប្រមាណ៣០០នាក់ តែពេលបច្ចុប្បន្ននៅសល់បុគ្គលិកតែជាង១០០នាក់ប៉ុណ្ណោះ ហើយក៏នៅមានដាក់ពាក្យឈប់បន្តទៀត ដោយសារតែមិនអាចទ្រាំទ្រជាមួយការប្រើសម្តី និងអាកប្បកិរិយាច្រឡោងខាមរបស់ជនជាតិថៃ ឈ្មោះកាស៊ីប៉ាវកំហែង( Kansee Paokamhaeng) ដែលពេលខ្លះបានស្រែកឡូឡាផ្អើលមនុស្សពេញ Studio តែម្តង។
ប្រភពពីអតីតអ្នកផលិតកម្មវិធីនៅទូរទស្សន៍ PNN រូបនោះបន្ថែមថា “ពីមុនកម្មវិធីជាង១០ដែលបានចម្លង (Concept) ទាំងស្រុងពីប្រទេសថៃ តែកម្មវិធីភាគច្រើនបានបិទចោលវិញ ហើយនៅពេលនេះនៅសល់តែកម្មវិធីតិចតួចប៉ុណ្ណោះ ដែលនៅដំណើរការដែលជាស្នាដៃផលិត និងដឹកនាំដោយផលិតករខ្មែរ ហើយកំពុងដំណើរការដោយជោគជ័យដូចជាកម្មវិធីមួយចំនួន។ ចំណែកកម្មវិធីមួយចំនួនទៀតបែរជាចាក់ផ្សាយឡើងវិញ ដូចជាកម្មវិធី “ភូមិគ្រប់គ្រឿង”, “សើចហ្មង”, “វេទិកាព្រហ្មម៉ាញ”, “ខ្ញុំជឿថាខ្ញុំអាចច្រៀងបាន” (I believe I Can Sing)។
ករណីនេះ ឧកញ៉ាលី ឆូកឆៃ អគ្គនាយករបស់ទូរទស្សន៍ PNN ដែលជាកូនប្រុសរបស់លោកឧកញ៉ាលី យ៉ុងផាត់ នោះបានប្រកែកចំពោះដំណឹងនេះ តែលោកឧកញ៉ាថានឹងតាមដានចំពោះរឿងដែលលេចឮខាងលើនេះ។ “អូ! អត់មានទេ អត់មានអីចឹងទេ! គាត់ (Kansee Paokamhaeng) ជាអ្នកគ្រប់គ្រងការផលិត។ ខ្ញុំអត់ដែលឮគេនិយាយប្រាប់ខ្ញុំថាមានបុគ្គលិកឈប់ច្រើនទេ អត់ទេ!។ ចាំខ្ញុំតាមដានរឿងនេះសិន”។
សូមបញ្ជាក់ដែរថា៖ កាលដំបូងឡើយ មុនពេលនិងក្រោយពេលចាប់ផ្តើមដំណើរការផ្សាយរបស់ទូរទស្សន៍ PNN មានអ្នកដឹកនាំនិងផលិតកម្មវិធី ផលិតកររបស់ផលិតកម្ម អ្នកយកព័ត៌មាន អ្នកកាន់កាមេរ៉ា អ្នកបច្ចេកទេសសំឡេងជាច្រើននាក់ បានសម្រេចចិត្តចាកចេញពីទ្រនំចាស់ ឬបោះបង់ចោលស្ថានីយទូរទស្សន៍នានា ហើយចូលទៅធ្វើការងារឱ្យ PNN។ ចំពោះមូលហេតុដែលពួកគេចោលទ្រនំចាស់ស្រវាបង្គងថ្មី ដោយសារពួកគេគិតថា មានប្រាក់ខែច្រើន កន្លែងទំនើប និងមានបរិយាកាសការងារល្អ និយាយឱ្យខ្លី គឺ PNN “ជាទីទឹកត្រជាក់ដែលកូរឱ្យត្រីផ្តុំ”។
បុគ្គលឹកទូរទ្សនស្សន៍ភីអិនអិន២០០នាក់លាឈប់ដោយសាមិនអាចទ្រាំនិងចារឹកឈ្លើយរបស់អ្នកគ្រប់គ្រងកម្មវិធីជនជាតិថៃ!
Reviewed by Cambodian Apsara Heart's Girl
on
4:47 AM
Rating:
No comments: