Comments

ក្ដៅៗ! អូស្ត្រាលីទប់​ស្កាត់​គម្រោង​វាយ​ប្រហារ​បំផ្ទុះ​យន្តហោះ​ទាន់ពេលវេលា

ប៉ូលិស​ប្រឆាំង​ភេរវកម្ម​ប្រទេស​អូស្ត្រាលី បាន​បញ្ឈប់​ផែន​ការ​គួរ​ឲ្យ​សង្ស័យ​មួយ​ដើម្បី​បំផ្ទុះ​យន្តហោះ​មួយ​គ្រឿង​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​នាយក​រដ្ឋមន្ត្រី Malcolm Turnbull នៅ​មុន​នេះ​បន្តិច។

លោក​បាន​បន្ថែម​ថា មនុស្ស​ចំនួន ៤​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ការ​វាយ​ឆ្មក់​នៅ​ទីក្រុង​ស៊ីដនី។ ​ក្រុម​អ្នក​ស៊ើប​អង្កេត​និយាយ​ថា ពួក​គេ​បាន​ទទួល​ព័ត៌មាន​​អំពី​ផែន​ការ​បំផ្ទុះ​យន្តហោះ​នេះ​ គឺ​ជន​សង្ស័យ​ប្រើ​ប្រាស់​ឧបករណ៍​កែ​ច្នៃ។ ប្រភព​ដដែល​បន្ត​ថា ការ​វាយ​ឆ្មក់​នេះ​ គឺ​ជា​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​ទ្រង់​ទ្រាយ​ធំ​មួយ។ កង​កម្លាំង​សន្តិសុខ​ត្រូវ​គេ​ដាក់​ឈរ​ជើង​បន្ថែម​​ទាំង​នៅ​ព្រលាន​យន្តហោះ​ក្នុង​ស្រុក និង​ព្រលាន​​យន្ត​ហោះ​អន្តរជាតិ។ ការ​ឆ្មក់​ចាប់​បាន​ជន​សង្ស័យ​ធ្វើ​ឡើង​នៅ​ជាយ​ក្រុង​ស៊ីដនី តំបន់ Surry Hills , Lakemba, Wiley Park និង Punchbowl។ ការ​គំរាម​កំហែង​ភេរវកម្ម​របស់​អូស្ត្រាលី​នៅ​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​ផុយ​ស្រួយ។ ស្នង​ការ​ប៉ូលិស​សហព័ន្ធ​លោក Andrew Colvin ​អះអាង​ថា ​បុរស ៤​នាក់​បាន​ចាប់​ខ្លួន​ដោយ​ចោទ​ថា​ បាន​​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រៀប​គម្រោង​​វាយ​ប្រហារ​ពាក់​ព័ន្ធ​នឹង​រដ្ឋ​ឥស្លាម។ ពេល​នេះ​ប៉ូលិស​កំពុង​ស៊ើប​អង្កេត​បន្ថែម៕
ក្ដៅៗ! អូស្ត្រាលីទប់​ស្កាត់​គម្រោង​វាយ​ប្រហារ​បំផ្ទុះ​យន្តហោះ​ទាន់ពេលវេលា ក្ដៅៗ! អូស្ត្រាលីទប់​ស្កាត់​គម្រោង​វាយ​ប្រហារ​បំផ្ទុះ​យន្តហោះ​ទាន់ពេលវេលា Reviewed by Cambodian Apsara Heart's Girl on 7:42 AM Rating: 5

No comments:

Random Posts

Theme images by rami_ba. Powered by Blogger.