យន្តហោះទម្លាក់គ្រាប់បែកអាមេរិក ហោះលើឧបទ្វីបកូរ៉េ ក្រោយកូរ៉េខាងជើង បាញ់មីស៊ីល
យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-1B ចំនួន ២គ្រឿង បានហោះលើឧបទ្វីបកូរ៉េកាលពីថ្ងៃសៅរ៍ម្សិលមិញ ដើម្បីឆ្លើយតបនឹងការបាញ់គ្រាប់រ៉ុកកែត Hwansong-14 របស់កូរ៉េខាងជើង កាលពីដើមខែកក្កដា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសអាមេរិក នៅថ្ងៃទី៣០កក្កដានេះ។
គួរបញ្ជាក់ដែរថា កាលពីយប់ថ្ងៃទី២៨កក្កដា កូរ៉េខាងជើង អះអាងថា ខ្លួនបានធ្វើតេស្តជោគជ័យ នូវមីស៊ីលអន្តរទ្វីបមួយ ដែលមានសមត្ថភាពអាចវាយប្រហារដល់ដែនដីអាមេរិក។ ការសាកល្បងនេះ បានធ្វើឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានប្រតិកម្មយ៉ាងខ្លាំង៕

យន្តហោះទម្លាក់គ្រាប់បែកអាមេរិក ហោះលើឧបទ្វីបកូរ៉េ ក្រោយកូរ៉េខាងជើង បាញ់មីស៊ីល
Reviewed by Cambodian Apsara Heart's Girl
on
7:45 AM
Rating:

No comments: