Adobel Flash នឹងត្រូវបិទ ក្នុងរយៈពេល៣ឆ្នាំខាងមុខ
ក្រុមហ៊ុន Adobe បានប្រកាសថា ខ្លួននឹងបញ្ឈប់ការផ្ដល់ការ Update និងចែកចាយ Plug-in Flash Player ទៀតហើយ ចាប់ពីឆ្នាំ២០២០ខាងមុខ។ បន្ថែមពីនេះ Adobe ក៏បានធ្វើការណែនាំដល់ក្រុមហ៊ុននានា ឲ្យធ្វើការផ្លាស់ប្ដូរវិបសាយរបស់គេទៅជាទម្រង់ប្រើប្រាស់ថ្មីផងដែរ។Flash Player ធ្លាប់ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីធ្វើជា Plug-in ក្នុងការមើលវីដេអូ ឬលេងហ្គេម នៅលើវិបសាយនានា។ ប៉ុន្តែ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ Browser ជាច្រើនដូចជា Google Chrome, Microsoft Edge និង Safari បានប្ដូរពីការប្រើ Flash Player ទៅជាទម្រង់ HTML5 វិញ៕

Adobel Flash នឹងត្រូវបិទ ក្នុងរយៈពេល៣ឆ្នាំខាងមុខ
Reviewed by Cambodian Apsara Heart's Girl
on
7:48 AM
Rating:

No comments: