Comments

រឿង​បង្ហោះ​វីដេអូ​ចាប់ក្មេង ប៉ូលិស​ចាប់ខ្លួន​សកម្មជន CNRP នៅខេត្ត​កំពង់ធំ

ប៉ូលិស​ខេត្ត​កំពង់ធំ បាន​ឃាត់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់​យកទៅ​សាកសួរ​នៅ​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៧ នេះ ពាក់ព័ន្ធ​នឹង​ករណី​បង្ហោះ​វីដេអូ​ប្រជាពលរដ្ឋ​ព្រួតគ្នា​វាយ​ជន​សង្ស័យ​២​នាក់ថាចាប់ក្មេង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប៉ូលិស​ចាប់ខ្លួន​មាន​ឈ្មោះ ណៃ ស៊ីណេង ជាសមាជិក​ក្រុម​ការងារ ចុះជួយ​ស្រុកប្រាសាទ​សំបូរ និង​ក្រុង​ស្ទឹងសែន។
លោក អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ បាន​ឲ្យដឹង​មុននេះ​បន្តិច​ថា ពិតជា​មានការ​ចាប់ខ្លួន​បុរស​ម្នាក់​នេះ​មែន យកទៅ​សាកសួរ​នៅ​ស្នងការ​នគរបាល​ខេត្ត ពាក់ព័ន្ធ​នឹង​ករណី​នេះ។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​បាន​ហៅ​ទៅ​ធ្វើការ​សួរនាំ​នៅស្នងការ​ខេត្ត ព្រោះគាត់​ជា​ម្ចាស់​ផេក។ ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ បាន​ឲ្យដឹង​ថា នៅលើ​គណនី Facbook របស់ ឈ្មោះ Nay Sineng បាន​សរសេរ​ពាក្យពេចន៍​យ៉ាង​ដូច្នេះ​ថា «ស្រុក​បារាយណ៍ រសៀល​ថ្ងៃ​ទី២៨.០៧.២០១៧. នៅ​រសៀល​នេះ មាន​ករណី​ជនជាតិ​យួន ៣​នាក់ ចាប់​កូនក្មេង​វះយក​ក្រលៀន និង​ភ្នែក ត្រូវបាន​ប្រជាជន​ចាប់បាន​ចំនួន ២នាក់ និង​រត់រួច ១​នាក់។ ករណី​នេះ​កើតឡើង​នៅ​ភូមិ​អណ្ដូងពោ ឃុំ​គ្រើល ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ។ សូម​បងប្អូន​មានការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ចំពោះ​កូន​របស់​ពួកយើង ពីព្រោះ​ពួកនេះ​សាហាវ​ណាស់»។

លោក អ៊ុក កុសល អះអាង​ថា ឆ្លងកាត់​ការ​ស្រាវជ្រាវ​តាម​ជំនាញ ជន​សង្ស័យ​ទាំង២​នាក់ ដែល​កម្លាំង​សមត្ថកិច្ច​ចាប់បាន​នោះ មិនមែន​ជា​ជនជាតិ​វៀតណាម​ដើរ​វះយក​គ្រឿងក្នុង​ក្មេងៗ​ឡើយ ពោល​ពួកគេ​គឺជា​មុខ​សញ្ញា​លួច​ម៉ូតូ​ទៅវិញ​ទេ ក្នុង​ចំណោម ២នាក់​នោះ មានម្នាក់​គឺ​ត្រូវបាន​តុលាការ​ចេញដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ទៀតផង ដែល​ពួកគេ​មាន​ឈ្មោះ មុត សុផាត អាយុ ៣៥ឆ្នាំ មាន​ទីលំនៅ​ភូមិ​មាសឈរ ឃុំ​ចក ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង និង​ម្នាក់​​ទៀត​ឈ្មោះ ច័ន្ទ រដ្ឋ អាយុ ២៥ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា៕
រឿង​បង្ហោះ​វីដេអូ​ចាប់ក្មេង ប៉ូលិស​ចាប់ខ្លួន​សកម្មជន CNRP នៅខេត្ត​កំពង់ធំ រឿង​បង្ហោះ​វីដេអូ​ចាប់ក្មេង ប៉ូលិស​ចាប់ខ្លួន​សកម្មជន CNRP នៅខេត្ត​កំពង់ធំ Reviewed by Cambodian Apsara Heart's Girl on 8:08 AM Rating: 5

No comments:

Random Posts

Theme images by rami_ba. Powered by Blogger.