Comments

ក្រសួង​មហាផ្ទៃ​ បើកការ​ស៊ើបអង្កេត​ ការ​បង្ហោះ​ព័ត៌មាន​​ចាប់ក្មេង​លើ​ហ្វេសប៊ុក

ក្រសួង​មហាផ្ទៃ និង​នាយកដ្ឋាន​ជំនាញ នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​បើកការ​ស៊ើប​អង្កេត​ចំពោះ​ក្រុម​អង្គការ​ចាត់តាំង​ដែលបាន​ផ្សព្វផ្សាយ​បំប៉ោង​ព័ត៍មាន​អំពី​ករណី​ចាប់​កូនក្មេង​នៅតាម​បណ្តា​រាជធានី-ខេត្ត មួយ​ចំនួន ដែល​បង្ក​ឲ្យមាន​ការ​ភ្ញាក់ផ្អើល និង​ភ័ន្តច្រឡំ និង​បង្ក​ឲ្យមាន​ភាព​វឹកវរ។ លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​សង្ស័យ​ថា មានក្រុម​ចាត់តាំង​ណាមួយ​កំពុង​ធ្វើការ​ផ្សព្វផ្សាយ​ភូត​កុហក​កាន់តែច្រើន អំពី​ករណី​ចាប់ក្មេង ដែល​ធ្វើឱ្យ​មាន​ភាព​វឹកវរ។ លោក​អះអាង​ថា បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ពេលនេះ មិនមាន​ករណី​ចាប់ក្មេង​ណាមួយ​កើតឡើង​ទេ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ
លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ថា បើសិន​ជាមាន​ករណី​ចាប់ក្មេង ត្រូវ​រាយការណ៍​ជា​បន្ទាន់​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដូចដែល​បាន​ប្រកាស​ដោយ​ក្រសួង​មហាផ្ទៃ នាពេល​កន្លងមក។ លោក​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ​មិនទាន់​ទទួលបាន​របាយការណ៍​ជាក់លាក់ ឬ​ពាក្យ​បណ្តឹង ពី​ស្នងការ​តាម​បណ្តា​ខេត្ត​ណាមួយ​ដាក់មក​ក្រសួង​មហាផ្ទៃ​នៅឡើយ​ទេ ទាក់ទង​នឹង​ករណី​ចាប់ក្មេង​វះយក​សិរីរាង្គ ដែលមាន​ការ​ភា្ញក់ផ្អើល​ជាបន្ត​បន្ទាប់​នាប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ។ ករណី​ចាប់ក្មេង​ដែល​លេចលឺ​តៗ​គ្នា​តាម​ហ្វេសប៊ុក គឺជា​ពាក្យ​ចចាមអារាម​តែ​ប៉ុណ្ណោះ៕
ក្រសួង​មហាផ្ទៃ​ បើកការ​ស៊ើបអង្កេត​ ការ​បង្ហោះ​ព័ត៌មាន​​ចាប់ក្មេង​លើ​ហ្វេសប៊ុក ក្រសួង​មហាផ្ទៃ​ បើកការ​ស៊ើបអង្កេត​ ការ​បង្ហោះ​ព័ត៌មាន​​ចាប់ក្មេង​លើ​ហ្វេសប៊ុក Reviewed by Cambodian Apsara Heart's Girl on 8:17 AM Rating: 5

No comments:

Random Posts

Theme images by rami_ba. Powered by Blogger.