តែមួយយប់សោះអូនតូច ពេជ្រ ថៃ មានអ្នកគាំទ្រច្រើនដល់ម្លឹង តោះមកស្គាល់ប្រវត្តិ អូនតូចនេះ ទាំងអស់គ្នា!
![]() |
| រូបភាពអូន ពេជ្រ ថៃ ពេលនៅផ្ទះ |
«ប្អូនពេជ្រ ថៃ មានស្រុកកំណើតនៅឯ ឃុំជ្រៃ (ហួសផ្សារដើមច័ន្ទ បន្តិច) ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ផ្លូវទៅដូនទ្រី)។ ឆ្នាំនេះប្អូនមានអាយុ១២ ឆ្នាំ រៀនថ្នាក់ទី៧ នៅសាលាម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សព្វថ្ងៃ ប្អូនរស់នៅជាមួយលោកយាយ និងពូមីង ដែលមានឪពុកម្តាយ ទៅធ្វើការចំណាកស្រុក នៅឯប្រទេសថៃអស់រយៈពេល២៥ឆ្នាំហើយ។
ថៃ ជាក្មេងម្នាក់ដែលមានទេពកោសល្យខ្ពស់ ក្នុងការច្រៀងនិងសម្តែង ជាពិសេសប្អូនមានភាពក្លាហាន។ ប្អូនជាកុមារា ដែលមានប្រជាប្រិយភាព ទៅណាក៏សម្បូរតែអ្នកស្រលាញ់និងរាប់អាន ពិសេសជាក្មេង ដែលតែងតែជួយការងារផ្ទះពេលទំនេរ។ ពេលមានពិធីមង្គលការបងប្អូនម្តងៗ អូនថៃភាគច្រើនតែងតែឡើងច្រៀងនិងរាំ អ្វីដែលសំខាន់នោះគឺ ថៃ តែងតែប្រើពាក្យសម្តីល្អរឺផ្អែមស្រទន់ទៅកាន់អ្នកដទៃជានិច្ច»៕
តែមួយយប់សោះអូនតូច ពេជ្រ ថៃ មានអ្នកគាំទ្រច្រើនដល់ម្លឹង តោះមកស្គាល់ប្រវត្តិ អូនតូចនេះ ទាំងអស់គ្នា!
Reviewed by Cambodian Apsara Heart's Girl
on
8:32 AM
Rating:
Reviewed by Cambodian Apsara Heart's Girl
on
8:32 AM
Rating:

No comments: