Comments

ក្រសួង​ព្រមាន​​បេក្ខជន​​ដែល​សរសេរ​រូបមន្ត​លើភ្លៅ និង​បាតដៃ​


ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ព្រមាន​ថា បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ដែលមាន​សៀវភៅ​ឯកសារ ឬ​សំណៅ​ឯកសារ​សរសេរ​រូបមន្ត​លើ​បន្ទាត់ ឬ​ក្រដាស​ស​ដោយ ដោយ​ដែកចារ ការ​ចម្លង​រូបមន្ត ឬ​មេរៀន នៅលើ​តុ​ទុក​ជាមុន ការ​សរសេរ​លើបាត​ដៃ លើ​ភ្លៅ លើ​ទ្រនាប់​ជើង និង​លើ​កន្សែង​ជូត​មុខ នៅក្នុង​បន្ទប់​ប្រឡង នឹង​ត្រូវបាន​ពិន្ទុ​សូន្យ ចំពោះ​វិញ្ញាសារ​នោះ។ក្រសួង​ក៏បាន​បញ្ជាក់​បន្ថែម​ថា បេក្ខជន​ដែល​ប្រព្រឹត្ត​ខុស​ឆ្គង​នោះ ក៏នឹង​ត្រូវ​បញ្ឈប់​មិនឲ្យ​ប្រឡង​បន្ត​ទៅទៀត ក្នុង​សម័យ​ប្រឡង​នេះ​ផងដែរ។ សូម​បញ្ជាក់​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ នឹង​ធ្វើឡើង​នៅថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​២០១៧៕ អត្ថបទ៖ខ្លីខ្លី
ក្រសួង​ព្រមាន​​បេក្ខជន​​ដែល​សរសេរ​រូបមន្ត​លើភ្លៅ និង​បាតដៃ​ ក្រសួង​ព្រមាន​​បេក្ខជន​​ដែល​សរសេរ​រូបមន្ត​លើភ្លៅ និង​បាតដៃ​ Reviewed by Cambodian Apsara Heart's Girl on 10:28 PM Rating: 5

No comments:

Random Posts

Theme images by rami_ba. Powered by Blogger.