Comments

ជនរងគ្រោះ​ដោយ​មេរោគ Ramsomware លើ​ពិភពលោក​ចំណាយ​លុយ​អស់​ប៉ុន្មាន​ហើយ?


ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Google បាន​លាត​ត្រដាង​ថា ជន​រងគ្រោះ​ដោយសារ​មេរោគ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត Ramsomware បាន​ផ្ដល់​ប្រាក់​ដល់​ក្រុម Hacker អស់​ប្រមាណ​ជា ២៥​លាន​ដុល្លារ​អាមេរិក​រួចមក​ហើយ ​ក្នុង​រយៈ​ពេល ២​ឆ្នាំ​ចុងក្រោយ​នេះ។មេរោគ Ramsomware ដែល​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​ដោះលែង​កុំព្យូទ័រ​ឲ្យ​មាន​សេរីភាព​វិញ ត្រូវ​បាន​ស្គាល់​ឈ្មោះ ដូចជា Locky, Cerber និង CryptXXX ជាដើម។ កាលពី​ដើម​ខែ​កក្កដា​នេះ គេ​បាន​រក​ឃើញ​មេរោគ​ម្យ៉ាង​ឈ្មោះ LeakerLocker ដែល​បាន​គំរាម​បញ្ចេញ​ទិន្នន័យ​ឯកជន​ទៅ​កាន់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង Contact របស់​ម្ចាស់​ទូរសព្ទ​ទាំងនោះ។ ចំណែក មេរោគ GhostCtrl អាច​បន្លំ​ខ្លួន​ជា កម្មវិធី WhatsApp ដើម្បី​លួច​ថត​ចម្លង​សំឡេង​ហៅ​ចេញ​ចូល និង​ការ​ឆ្លើយឆ្លង​តាម​វីដេអូ​ផង​ដែរ៕ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.



ជនរងគ្រោះ​ដោយ​មេរោគ Ramsomware លើ​ពិភពលោក​ចំណាយ​លុយ​អស់​ប៉ុន្មាន​ហើយ? ជនរងគ្រោះ​ដោយ​មេរោគ Ramsomware លើ​ពិភពលោក​ចំណាយ​លុយ​អស់​ប៉ុន្មាន​ហើយ? Reviewed by Cambodian Apsara Heart's Girl on 10:31 PM Rating: 5

No comments:

Random Posts

Theme images by rami_ba. Powered by Blogger.