"វិកលចរិត" បញ្ចាំង៣ប្រទេសព្រមគ្នា យកលុយជួយកុមារកំព្រា
"វិកលចរិត" នឹងត្រូវចាក់បញ្ចាំងជាថ្មីម្ដងទៀត ហើយជាពិសេសនោះគឺចាក់បញ្ចាំងនៅប្រទេសចំនួន៣ ក្នុងពេលតែមួយ។ តាមការគ្រោងទុក ភាពយន្តនេះនឹងដាក់បង្ហាញនៅថ្ងៃទី៣ ខែសីហា ខាងមុខ ក្នុងប្រទេសកម្ពុជា ថៃ និងឡាវ។ថវិកា១ដុល្លារនៃតម្លៃសំបុត្រមួយសន្លឹក នឹងត្រូវដកយកទៅជួយកុមារកំព្រា និងក្មេងៗបាត់បង់សតិ ក្នុងប្រទេសកម្ពុជា។ លោក ហ៊ុយ យ៉ាឡេង ម្ចាស់ផលិតកម្មមាតុចក្រ បញ្ជាក់ថា ស្ថាប័នដែលលោកគ្រោងបរិច្ចាគជូនមាន "មជ្ឈមណ្ឌលកុមារជាតិ" "អង្គការមូលនិធិកុមារកម្ពុជា" នៅស្ទឹងមានជ័យ និង "ក្រុមក្លឹបកុមារតាហ៊្វុយហ្ស៊ូ"៕ប្រភពពី ខ្លីខ្លី
"វិកលចរិត" បញ្ចាំង៣ប្រទេសព្រមគ្នា យកលុយជួយកុមារកំព្រា
Reviewed by Cambodian Apsara Heart's Girl
on
10:34 PM
Rating:

No comments: