ទង្វើមួយនេះ ពិតជាបង្ហាញថា ឆឹម សកក្កដា ស្រលាញ់ពេជ្រ សោភា ណាស់!
ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា កាន់តែមានភាពល្បីល្បាញឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយក៏កាន់តែមានទីផ្សារការងារជាច្រើនផងដែរ នៅក្នុងវិស័យសិល្បៈ ស្របពេលដែលខ្លួនកំពុងមានទំនាក់ទនងជាមួយតារាសម្តែងដួងថ្មី លោក ឆឹម សក្កដា ។
ជាពិសេសនោះគឺ គេក៏ឃើញតារាចម្រៀងអ្នកនាង ពេជ្រ សោភា តែងតែបង្ហាញនូវភាពផ្អែមល្ហែមជាមួយតារាសម្តែងលោក ឆឹម សក្កដា ជារឿយៗនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្តារក្រាមផងដែរ។
មិនតែប៉ុណ្ណោះ អ្នកទាំងពីរក៏ត្រូវបានអ្នកគាំទ្រជាច្រើន តែងសរសើរថា គឺជាគូស្នេហ៍មួយគូយ៉ាងសាកសម ហើយជូនពរដល់អ្នកទាំងពីរឱ្យស្រលាញ់គ្នាកាន់តែខ្លាំងទៀតផង។
ហើយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកហ្វេសរបស់អ្នកនាង ពេជ្រ សោភា ម្សិលមិញ ក៏បានបង្ហើរនូវសារមួយឃ្លា បង្កប់អត្ថន័យផ្ហែមល្ហែមយ៉ាងដូច្នេះថា៖
«តាំងពីស្គាល់គ្នាមក មិនដែលលឺនិយាយថាស្រលាញ់របស់អីសោះ ថតហត់ដូចគ្នា បើកលុយមក ប្រាប់ថាមីងយកច្រើនជាងខ្ញុំ ទៅព្រោះមីងជាមនុស្សស្រីថតហត់ជាងខ្ញុំ អត់យល់តើមកពីអីអាចជួយប្រាប់បានទេ?»។
មួយឃ្លានេះពិតជាបានបង្ហាញក្តីស្រលាញ់របស់លោក ឆឹម សក្កដា យ៉ាងជ្រាលជ្រៅទៅលើអ្នកនាង ពេជ្រ សោភា ណាស់៕




ទង្វើមួយនេះ ពិតជាបង្ហាញថា ឆឹម សកក្កដា ស្រលាញ់ពេជ្រ សោភា ណាស់!
Reviewed by Cambodian Apsara Heart's Girl
on
8:50 AM
Rating:

No comments: