ភាពខុសគ្នារវាងគ្រាប់បែកអ៊ីដ្រូហ្សែន និងគ្រាប់បែកអាតូមិច
គ្រាប់បែកអ៊ីដ្រូហ្សែន និងគ្រាប់បែកអាតូមិចសុទ្ធតែជាប្រភេទអាវុធនុយក្លេអ៊ែរ ប៉ុន្តែពួកវាមានបច្ចេកវិទ្យាខុសគ្នា ដែលជាទូទៅ គ្រាប់បែកអាតូមិច ប្រើឧបករណ៍ Fission ដើម្បីបំបែកខ្លួនរបស់អាតូម ខណៈគ្រាប់បែកអ៊ីដ្រូហ្សែនប្រើប្រាស់ Fission ដើម្បីបញ្ចេញប្រតិកម្ម ឬអាចនិយាយថា គ្រាប់បែកអាតូមិចជាអ្នកបញ្ចេញប្រតិកម្មក្នុងគ្រាប់បែកអ៊ីដ្រូហ្សែន។
និយមន័យគ្រាប់បែកអាតូមិច គ្រាប់បែកអាតូមិច និងឈ្មោះហៅផ្សេងថា គ្រាប់បែកA ឬ គ្រាប់បែក Fission ជាប្រភេទអាវុធនុយក្លេអ៊ែរ ដែលបញ្ចេញអនុភាពដោយការបំផ្ទុះ Fission (ប្រូតុង និងណឺត្រុង) អមម៉ាសឥន្ធនៈរបស់សារធាតុនុយក្លេអ៊ែរ។ កម្លាំងផ្ទុះជាស្តង់ដាររបស់គ្រាប់បែកនេះមានចន្លោះចាប់ពីស្មើ ១ តោន ដល់ ៥០០ គីឡូតោននៃម្សៅផ្ទុះ TNT និងសមត្ថភាពបំភាយសារធាតុនុយក្លេអ៊ែរផងដែរ។
និយមន័យគ្រាប់បែកអ៊ីដ្រូហ្សែន គ្រាប់បែកអ៊ីដ្រូហ្សែន ឬគ្រាប់បែក H ជាប្រភេទអាវុធនុយក្លេអ៊ែរ ដែលផ្ទុះចេញនូវថាមពលខ្លាំង បញ្ចេញដោយបន្សំនុយក្លេអ៊ែរ។ ថាមពលចេញពីបន្សំអ៊ីសូតូបនៃអ៊ីដ្រូហ្សែនដែលមានដូចជា Deuterium និង Tritium។ គ្រាប់បែកអ៊ីដ្រូហ្សែនក៏អាស្រ័យលើថាមពលដែលចេញពីប្រតិកម្ម Fission ដើម្បីដុតកម្ដៅ និងបង្រួមអ៊ីដ្រូហ្សែនទៅជា Fusion (បន្សំរវាងធាតុពីរ ឬច្រើន)។ គ្រាប់បែកអ៊ីដ្រូហ្សែនជាទូទៅមួយគ្រាប់កម្លាំងស្មើ ការផ្ទុះនៃម្សៅផ្ទុះ TNT ១ លានតោន ខណៈ គ្រាប់បែកប្រភេទនេះដែលខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រមានម៉ូដែល Tsar Bomba កម្លាំងផ្ទុះស្មើ ៥០ លានតោននៃម្សៅផ្ទុះ៕

Reviewed by Cambodian Apsara Heart's Girl
on
6:50 AM
Rating:

No comments: