ចាប់បាននាវាមុជទឹក មានសមត្ថភាពអាចដឹកគ្រឿងញៀនរាប់តោន នៅកូឡុំប៊ី
កាលពីពេលថ្មីៗនេះ នាវាមុជទឹកដែលមានសមត្ថភាពអាចដឹកគ្រឿងញៀន រហូតដល់ទៅ ៤ តោន មួយគ្រឿង ត្រូវបានប៉ូលិស និងកងទ័ពចាប់បាន នៅក្នុងប្រទេសកូឡុំប៊ី។
នាវានោះត្រូវបានគេរកឃើញក្នុងទន្លេមួយ ស្ថិតនៅតំបន់ Choco ជិតព្រំប្រទល់ប្រទេសកូឡុំប៊ី-ប៉ាណាម៉ា មុនពេលវាអាចដឹកជញ្ជូនទំនិញខុសច្បាប់របស់វា។ គេជឿជាក់ថា នាវាមុជទឹកប្រវែង ៣០ ម៉ែត្រ និង ទំហំ ៤,៥ ម៉ែត្រនោះ ត្រូវបានគេប្រើប្រាស់ដើម្បីដឹកគ្រឿងញៀន ចូលទៅក្នុងប្រទេសអាមេរិកកណ្ដាល។
គួរបញ្ជាក់ថា នាវាមួយគ្រឿងនោះត្រូវបានផលិតចេញពីសន្លឹកដែក និងប្រើម៉ាស៊ីនដែលដើរដោយថាមពលថ្ម។ ប៉ូលិសជឿជាក់ថា វាត្រូវការចំណាយពេលប្រហែល ៥ ខែ និងប្រាក់ ១,៥ លានដុល្លារ ដើម្បីផលិត។ មិនតែប៉ុណ្ណោះ វាអាចបង្កឲ្យមានការលំបាក ក្នុងការតាមដានក្រោមទឹក ព្រោះវាប្រើថាមពលអគ្គិសនី។ លើសពីនេះទៅទៀត វាមានកាមេរ៉ា ដើម្បីជួយសម្រួលដល់ក្រុមការងារ ក្នុងអំឡុងពេលរត់ពន្ធគ្រឿងញៀនទៀតផង៕

Reviewed by Cambodian Apsara Heart's Girl
on
8:11 AM
Rating:

No comments: