Comments

ប្លែក​ភ្នែក​ ​បុរស​ម្នាក់​បើក​រថ​ក្រោះ​ជូន​កូន​ទៅ​សាលា​​រៀង​រាល់​ថ្ងៃ

វីដេអូ​ដ៏​ប្លែក​ភ្នែក​មួយ​ក្នុង​បណ្ដាញ​សង្គម​ ​YouTube​ ​បង្ហាញ​នូវ​បុរស​ម្នាក់​ ​បាន​ប្រើប្រាស់​រថក្រោះ​ទម្ងន់​ ​១៧​ ​តោន​ ​ដើម្បី​ជូន​កូន​ប្រុស​ទាំង​ ​២​ ​របស់​គាត់​ទៅ​សាលា​យ៉ាង​រំភើយ​ជា​រៀងរាល់ថ្ងៃ។

បុរស​នោះ​ឈ្មោះ​ ​Nick Mead​ ​ដែល​គាត់​ជា​ម្ចាស់​សារមន្ទីរ​គ្រឿង​យុទ្ធភណ្ឌ​មួយ​កន្លែង​ក្នុង​ចក្រភព​អង់គ្លេស​ ​ហើយ​មូលហេតុ​ដែល​ជ្រើសរើស​រថក្រោះ​សម្រាប់​ជូន​កូន​ទៅ​សាលា​រាល់​ថ្ងៃ​នេះ​ ​គឺ​គាត់​លើក​ថា​ដើម្បី​ផ្ដល់​អារម្មណ៍​ពិសេស​ដល់​ពួក​គេ​ ​ខណៈ​កូន​ទាំង​ ​២​ ​របស់​គាត់​ចូល​ចិត្ត​បែប​នេះ​ខ្លាំង​ណាស់។

បច្ចុប្បន្ន​លោក​ ​Nick Mead​ ​មាន​រថក្រោះ​ជា​ច្រើន​គ្រឿង​ ​ហើយ​គាត់​ក៏​មាន​ផ្ដល់​សេវា​លក់​សព្វាវុធ​ ​និង​គ្រឿង​យុទ្ធភណ្ឌ​ជា​ច្រើន​ប្រភេទ​ ​ប៉ុន្តែ​ភាគ​ច្រើន​ជា​ម៉ូដែល​ចាស់ៗ​ ​ខ្លះ​តាំង​ពី​សម័យ​សង្គ្រាម​លោក៕
ប្លែក​ភ្នែក​ ​បុរស​ម្នាក់​បើក​រថ​ក្រោះ​ជូន​កូន​ទៅ​សាលា​​រៀង​រាល់​ថ្ងៃ ប្លែក​ភ្នែក​ ​បុរស​ម្នាក់​បើក​រថ​ក្រោះ​ជូន​កូន​ទៅ​សាលា​​រៀង​រាល់​ថ្ងៃ Reviewed by Cambodian Apsara Heart's Girl on 8:18 AM Rating: 5

No comments:

Random Posts

Theme images by rami_ba. Powered by Blogger.