Comments

ស្អាតហើយចិត្តល្អទៀត! គង់ ចាន់ស្រីមុំ ដាក់លក់សម្លៀកបំពាក់របស់ខ្លួនក្នុងតម្លៃថោកៗដើម្បីប្រមូលថវិកាប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា


កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ អ្នកនាង គង់​ ចាន់ស្រមុំ បានធ្វើការប្រកាសថានៅម៉ោង ១១ព្រឹក ថ្ងៃនេះអ្នកនាងនឹងដាក់លក់ខោអាវនៅហាង Momo Bysreymom​ តំលៃ​ចាប់ពី​ 5$​ ដល់​ 25$​ តែប៉ុណ្ណោះ ចំណែកថវិកាដែលបានអ្នកនាងនឹងប្រមូលជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ។ ដោយអ្នកនាងបានរៀបរាប់នៅលើហ្វេសប៊ុកថា៖ ការងារជួយសង្គមគឺជាភារកិច្ចមួយដែលមិនអាចខ្វះបានសម្រាប់ពលរដ្ឋម្នាក់ដូចរូបនាងខ្ញុំ​។​ នៅថ្ងៃស្អែកនេះផងដែរនាងខ្ញុំនឹងធ្វើការងារជួយដល់សង្គមមួយនេះដោយធ្វើការដាក់លក់នូវសម្លៀកបំពាក់របស់នាងខ្ញុំដើម្បីប្រមូលថវិកាប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាសម្រាប់ជួយផ្គត់ផ្គង់នូវចំណែកដ៏តូចមួយដើម្បីអោយកុមារកម្ពុជាទទួលបាននូវការព្យាបាលនេះ។ ហើយនេះក៏ជាឱកាសមួយដែរសម្រាប់ជាអំណោយ​ ដ៏ស្មោះសររបស់នាងខ្ញុំជូនទៅដល់កុមារកម្ពុជាដែលត្រូវការជំនួយសម្រាប់ការព្យាបាលនៅមន្ទីរពេទ្យ​នៅក្នុងថ្ងៃខួបកំណើតរបស់នាងខ្ញុំសម្រាប់ឆ្នាំនេះ។ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលរួមជួយគាំទ្រផងណា​ ជួបគ្នានៅថ្ងៃស្អែកនៅហាង Momo Bysreymom​ ម៉ោង​ ១១ព្រឹក ចា៎ សំខាន់តំលៃពិសេស​ចាប់ពី​ 5$​ ដល់​ 25$​ តែប៉ុណ្ណោះ ៕ ប្រភព http://khmernotes.com/












ស្អាតហើយចិត្តល្អទៀត! គង់ ចាន់ស្រីមុំ ដាក់លក់សម្លៀកបំពាក់របស់ខ្លួនក្នុងតម្លៃថោកៗដើម្បីប្រមូលថវិកាប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ស្អាតហើយចិត្តល្អទៀត! គង់ ចាន់ស្រីមុំ ដាក់លក់សម្លៀកបំពាក់របស់ខ្លួនក្នុងតម្លៃថោកៗដើម្បីប្រមូលថវិកាប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា Reviewed by Cambodian Apsara Heart's Girl on 4:56 PM Rating: 5

No comments:

Random Posts

Theme images by rami_ba. Powered by Blogger.