នាំប្រិយមិត្តមកស្គាល់តួឯកស្រីក្នុងរឿង «ហ្លួងព្រះស្ដេចកន»
ខ្សែ ភាពយន្ត ខ្នាត ធំ ប្រចាំ ឆ្នាំ «ហ្លួង ព្រះ ស្ដេច កន» បាន ធ្វើ ឲ្យ ប្រិយមិត្ត មាន ការ ចាប់ អារម្មណ៍ បន្ទាប់ ពី បាន បញ្ចេញ វីដេអូ Trailer របស់ ខ្លួន កាល ពី ដើម ខែ មិថុនា ក្នុង នោះ ចំណុច គួរ ឲ្យ ចាប់ អារម្មណ៍ មួយ គឺ តួឯក ស្រី ដែល សម្ដែង ជា តួអង្គ នារី ក្នុង វណ្ណៈ ពល ព្រះ ក្រោយ មក បាន ក្លាយ ជា ព្រះនាង។តួ អង្គ ស្រី រូប នោះ មាន ឈ្មោះ «ស្រីស» សម្ដែង ដោយ តារា ស្រី ស៊ិន សក្កដា ដែល មាន ទេពកោសល្យ ខាង ផ្នែក របាំ បុរណ ផង។ ពាក់ ព័ន្ធ វត្តមាន ចូល រួម សម្ដែង ក្នុង ខ្សែ ភាពយន្ត ដ៏ ធំ និង ជា រឿង ប្រវត្តិសាស្ត្រ របស់ ខ្មែរ យើង ផង នេះ សាមី ខ្លួន ប្រាប់ ថា ដំបូង ឡើយ នាង មិន សង្ឃឹម ថា បាន សម្ដែង នោះ ទេ ព្រោះ តែ តំណែង ជា តួ អង្គ នេះ មាន តារា ល្បី ៗ ជា ច្រើន បាន ដាក់ ពាក្យ មក សម្ដែង។
បែប នេះ ក្ដី សក្កដា ស្រាប់ តែ បាន ជាប់ ក្នុង ជម្រើស ទាំង មិន នឹក ស្មាន ក្រោយ បាន ចូល រួម សម្ដែង សាក ល្បង។ ស្រី ស្អាត រូប នេះ ថ្លែង ថា «ដំបូង ឡើយ ផលិតកម្ម ត្រីសូល៍ បាន ទាក់ទង ហៅ ខ្ញុំ ឲ្យ មក Casting តួ ស្រី ស នោះ ពេល ដែល ខ្ញុំ ទៅ គឺ គិត ថា សាក ល្បង សិន ចុះ ព្រោះ លទ្ធផល ប្រហែល ពិបាក ហើយ ព្រោះ ឮ ថា តួ អង្គ នេះ មាន តារា ល្បី ច្រើន ណាស់ បាន មក Casting រួច ហើយ។ តែ ក្រោយ មក ស្រាប់ តែ ផលិតកម្ម ហៅ ខ្ញុំ ម្ដង ទៀត ឲ្យ ទៅ ជួប លោក អ៊ុំ ម៉ៅ អាយុទ្ធ ពន្យល់ ពី តួ អង្គ នេះ ពី សម័យ កាល នោះ និង បាន ឲ្យ សៀវភៅ សេណារីយ៉ូ ទុក មើល និង ធ្វើ កិច្ច សន្យា តែ ម្ដង»។បើ ទោះ ការ ជាប់ បាន សម្ដែង ក្នុង រឿង «ស្ដេច កន» នេះ ជា រឿង នឹក ស្មាន មិន ដល់ ក៏ ពិត មែន ប៉ុន្តែ ស៊ិន សក្កដា ប្រាប់ ថា នេះ មិន មែន បទ ពិសោធន៍ សម្ដែង ភាពយន្ត លើក ទី ១ របស់ ខ្លួន ទេ ពោល គឺ នាង ធ្លាប់ បាន សម្ដែង ជា ច្រើន រឿង រួច មក ហើយ មាន ទាំង ភាពយន្ត និង ចម្រៀង។ ប៉ុន្តេ ភាគ ច្រើន គឺ ជា រឿង ស្នា ប្រហស្ថ របស់ អតីត ព្រះមហា វីរក្សត្រ សម្ដេច ព្រះ នរោត្តម សីហនុ។ យ៉ាង ណា នាង មិន ចាំ ចំណង ជើង ភាពយន្ត ជា ព្រះរាជ និពន្ធ របស់ សម្ដេច តា នោះ ទេ ដោយ សារ ចំណង សុទ្ធ តែ ភាសា អង់គ្លេស។ ដោយ ឡែក រឿង ក្រៅ ពី ស្នា ព្រះហស្ថសម្ដេច តា វិញ មាន ដូច ជា រឿង "ភ្លៀង មួយ តក់" “ភ្លើង ក្នុង បេះដូង" និង រឿង "ពស់ កេង កង" ដែល ទើប បញ្ចប់ ការ ថត នា ពេល ថ្មី ៗ នេះ ដែល រឿង ទាំង នោះ គឺ សក្កដា សុទ្ធ ជា តួឯក។ ក្រៅ ពី អាជីព ជា តារា សម្ដែង បច្ចុប្បន្ន កញ្ញា ស៊ិន សក្កដា គឺ ជា អ្នក របាំ បុរាណ បម្រើ ការ នៅ ក្រសួង វប្បធម៌និងវិចិត្រសិល្បៈ ខាង ផ្នែក បណ្ដុះ បណ្ដាល ថែម ទៀត ផង៕ ប្រភពពី Sabay
នាំប្រិយមិត្តមកស្គាល់តួឯកស្រីក្នុងរឿង «ហ្លួងព្រះស្ដេចកន»
Reviewed by Cambodian Apsara Heart's Girl
on
4:33 PM
Rating:
No comments: