Comments

ផ្លែស្ត្រប៊ែរីស(White Jewel)របស់ជប៉ុនមានតម្លៃថ្លៃដូចមាស


មនុស្សភាគច្រើនមិនធ្លាប់បានឃើញផ្លែស្ត្រប៊ែរីពណ៌សទេប៉ុន្តែវាជាអាហារសំខាន់នៅក្នុងទីផ្សារផ្លែឈើប្រណីត(luxury fruit market)របស់ជប៉ុនអស់ជាច្រើនឆ្នាំមកហើយ។ នៅក្នុងអាស៊ីពិតជាមានពូជស្ត្រប៊េរីពណ៌សជាច្រើនប្រភេទក៏ប៉ុន្តែដែលក្នុងនោះមានតែផ្លែស្ត្រប៊ែរីស ពីប្រភេទប៉ុណ្ណោះគឺប្រភេទផ្លែស្ត្រប៊ែរីសWhite Jewel និងស្ត្រប៊ែរីសShiroi Houseki ដែលវាស្ថិតនៅលំដាប់កំរនឹងមានតម្លៃថ្លៃបំផុត.
ផ្លែស្ត្រប៊ឺររីពណ៌សត្រូវបានបង្កើតឡើងកាលពី 4 ឆ្នាំមុនដោយលោក Yasuhito Teshima ហើយកសិដ្ឋានរបស់គាត់នៅក្នុងខេត្ត Saga របស់ជប៉ុន ហើយវាជាកន្លែងតែមួយគត់នៅក្នុងពិភពលោកដែលផលិតផ្លែឈើប្រភេទនេះ។ លោក Teshima-san បានអះអាងថាលោកបានចំណាយពេលជាច្រើនឆ្នាំដើម្បីបង្កាត់ពូជប្រភេទផ្សេងៗគ្នានៃផ្លែស្ត្របឺរី ហើយធ្វើយ៉ាងណាដើម្បីអោយវាមានពណ៌សទាំងសាច់នៅខាងក្នុងនិងសំបកខាងក្រៅរបស់វា។ យើងអាចដឹងថាផ្លែឈើថ្មីដែលកម្រនិងពិបាកក្នុងការផលិតគួរតែអាចរកបានតម្លៃខ្ពស់ដូចនេះផ្លែស្ត្រប៊ឺរីពណ៌សគឺជាឧទាហរណ៍ដ៏ល្អឥតខ្ចោះមួយដែល ពួកវាត្រូវបានលក់ដាច់ជាកញ្ចប់តូចៗរហូតទៅដល់$ 40 ។







ផ្លែស្ត្រប៊ែរីស(White Jewel)របស់ជប៉ុនមានតម្លៃថ្លៃដូចមាស ផ្លែស្ត្រប៊ែរីស(White Jewel)របស់ជប៉ុនមានតម្លៃថ្លៃដូចមាស Reviewed by Cambodian Apsara Heart's Girl on 4:24 PM Rating: 5

No comments:

Random Posts

Theme images by rami_ba. Powered by Blogger.