Comments

លោក ឃួង ស្រេង ប្រាប់​ពលរដ្ឋ​មិនឲ្យ​ចំណាយ​ប្រាក់ តភ្ជាប់​បណ្តាញ​លូ​ឡើយ


លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​និយាយ​ថា ប្រជាពលរដ្ឋ​មិនត្រូវ​បង់ប្រាក់ ឬ​ចំណាយ​ថវិកា​តភ្ជាប់​ប្រព័ន្ធ​លូ ពី​គេហដ្ឋាន​របស់​ខ្លួន ទៅកាន់​លូមេ​នោះទេ ព្រោះនេះ​ជា​គម្រោង​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ របស់​រដ្ឋ។ នេះ​បើតាម​លោក ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី បាន​ឲ្យដឹង​ក្រោយ​កិច្ចប្រជុំ រវាង​អាជ្ញាធរ រាជធានី​ជាមួយ​វិស័យ​ឯកជន ដើម្បី​ពង្រឹង និង​ជំរុញ​គុណភាព ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ​ក្នុងក្រុង​ភ្នំពេញ នៅថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៧។
លោក ម៉េត មាសភក្តី បញ្ជាក់​ថា «លោក​អភិបាល​រាជ​ធានី ចង់​ឲ្យលុប​បំបាត់​ឲ្យបាន នូវ​ចំណុច​អសកម្ម​មួយ​ចំនួន ទាក់ទង​នឹង​ការ​ទារប្រាក់​ពី​ប្រជាពលរដ្ឋ សម្រាប់​ការ​តភ្ជាប់​បណ្តាញ​លូ ចេញពី​ផ្ទះ​របស់​គាត់ ទៅនឹង​បណ្តាញ​លូមេ ដែលរដ្ឋ​របស់​យើង​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ ។ ដូច្នេះ​បញ្ហា​អសកម្ម​នេះ យើង​មិនទាន់​ទម្លាក់​ទៅដល់​ក្រុមហ៊ុន ឬមេការ​នោះទេ តែការ​លើកឡើង​នេះ គឺ​ដើម្បី​រំលឹក ហើយ​និង​ស្នើ មុននឹង​ការចាត់​វិធានការ​ជាងនេះ គឺ​ស្នើឲ្យ​មានការ​លុប​បំបាត់​បញ្ហា​នេះ»។ 


អ្នក​នាំពាក្យ​រូបនេះ បាន​បន្ថែម​ថា ក្នុងការ​យកលុយ​នេះ ជួនកាល​ប្រជាពលរដ្ឋ​ខ្លួនឯង គាត់ស្នើ​សុំឲ្យ​ខាង​អ្នក​ម៉ៅការ មេការ ឬ​កម្មករ ជួយ​ភ្ជាប់​ឲ្យ​គាត់​ដោយ​ទិញ​សម្ភារ បើសិន​ការងារ​តភ្ជាប់​មិន​ពាក់ព័ន្ធ​នឹង​សម្ភារ ដែល​តម្រូវ​ដោយ​ម្ចាស់ផ្ទះ​ខ្លួនឯង​ទេ ការងារ​នេះ​ត្រូវបាន​តភ្ជាប់​ជូន​គាត់ ដោយ​ឥត​គិតថ្លៃ។ ដោយឡែក​កិច្ចការ គាត់ចង់​បាន​សម្ភារ​ទំនើប​ល្អ ដែលខុស​ពីអ្វី​ដែល​ជា​ផែនការ​របស់​ការដ្ឋាន​នោះ ជា​រឿង​ក្រៅ​ផ្សេង​១ទៀត៕ ប្រភព៖ ដើមអម្ពិល
លោក ឃួង ស្រេង ប្រាប់​ពលរដ្ឋ​មិនឲ្យ​ចំណាយ​ប្រាក់ តភ្ជាប់​បណ្តាញ​លូ​ឡើយ លោក ឃួង ស្រេង ប្រាប់​ពលរដ្ឋ​មិនឲ្យ​ចំណាយ​ប្រាក់ តភ្ជាប់​បណ្តាញ​លូ​ឡើយ Reviewed by Cambodian Apsara Heart's Girl on 4:57 AM Rating: 5

No comments:

Random Posts

Theme images by rami_ba. Powered by Blogger.