Comments

ភូមិ ២ នៅស្រុក​ទឹកឈូ ត្រូវបាន​ជន់លិច ដោយសារ​ការ​បង្ហៀរ​ទឹក​ ពី​ទំនប់​វារី​អគ្គិសនី​កំចាយ


ស្នងការ​នគរបាល​ខេត្ត​កំពត បាន​ប្រកាស​ឲ្យដឹង​ថា ស្ថានភាព​ទឹកឡើង នៅព្រឹក​ថ្ងៃទី ២៦ ខែ​កក្កដា ឆ្នាំ២០១៧ ដូចខាង​ក្រោម៖ នៅម៉ោង ៨:០០ នាទី ស្ថានភាព​ទឹកភ្លៀង បានឡើង​បណ្តាល​ឲ្យលិច​ភូមិ​ចំនួន ០២ គឺ ភូមិ​ម៉ាក់ប្រាង្គ និង​ភូមិ​អណ្តូង​ជីម៉ឺន ក្នុងឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ (កន្លែង​ខ្លះ​កម្ពស់ ៧​តឹក និង​កន្លែង​ខ្លះ​ចំនួន ១​ម៉ែត្រ) ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ៣០០ គ្រួសារ ។ ប៉ុន្តែ​រហូតមក​ដល់ ម៉ោង ១០:០០​នាទី កម្ពស់​ទឹក​បាន​ស្រកចុះ​ជា​បណ្តើរៗ ប្រមាណ​ជា ៣ តឹក ទៅ ៤ តឹកហើយ។មូលហេតុ នៃការ​ជន់លិច​នេះ គឺ​ដោយសារតែ​ប៉ុន្មាន ៥ថ្ងៃ​នេះ មានភ្លៀង​បន្ត​ធ្លាក់​រហូត ធ្វើឲ្យ​កម្ពស់ទឹក​នៅ​វារី​អគ្គិសនី​កំចាយ​ឡើង​ជិតដល់​កម្រិត​ប្រកាស​អាសន្ន ហើយ​ខាង​ក្រុមហ៊ុន បាន​បើក​បង្ហៀរ​ទឹកខ្លះ ស្របពេល​នឹង​ទឹក​សមុទ្រ​ជោ​ផង បណ្តាល​ឲ្យ​កម្ពស់​ទឹក​ឡើងជន់ ប៉ុន្តែ​មិនមាន​ប៉ះពាល់​ដល់​អាយុជីវិត និង​សត្វពាហនៈ​របស់​ប្រជាពលរដ្ឋ​ឡើយ។ បច្ចុប្បន្ន​កម្លាំង​នគរបាល​បាន​ឈរជើង​ត្រៀម​ជួយ​អន្តរាគមន៍​នៅ​គោលដៅ​ទាំង២​ភូមិនេះ។





រដ្ឋបាល​ខេត្ត​កំពត បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បង្កើន​ការ​យកចិត្ត​ទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើត​មាន​ឡើងជាយថាហេតុ ជា​ពិសេស​ប្រុង​ប្រយ័ត្ន ចំពោះ​ក្មេង​តូចៗ កុំឲ្យ​លេងទឹក និង​ត្រៀម​រៀបចំ សម្ភារៈ​ចាំបាច់​មួយ​ចំនួន​ដូចជា មធ្យោបាយ​ធ្វើដំណើរ ស្បៀង​អាហារ សត្វ​ពាហនៈ៕ប្រភពពី ខ្លីខ្លី
ភូមិ ២ នៅស្រុក​ទឹកឈូ ត្រូវបាន​ជន់លិច ដោយសារ​ការ​បង្ហៀរ​ទឹក​ ពី​ទំនប់​វារី​អគ្គិសនី​កំចាយ ភូមិ ២ នៅស្រុក​ទឹកឈូ ត្រូវបាន​ជន់លិច ដោយសារ​ការ​បង្ហៀរ​ទឹក​ ពី​ទំនប់​វារី​អគ្គិសនី​កំចាយ Reviewed by Cambodian Apsara Heart's Girl on 4:55 AM Rating: 5

No comments:

Random Posts

Theme images by rami_ba. Powered by Blogger.