ក្រុមបាល់ទាត់ទៅស៊ីហ្គេម គឺ U22 ទាំងអស់ អត់អាចយកកីឡាករលើសអាយុ ៣នាក់បានទេ
លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបញ្ជាក់ប្រាប់ខ្លីៗ ថា ក្រុមបាល់ទាត់ដែលត្រូវចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺត្រូវមានអាយុក្រោម ២២ឆ្នាំទាំងអស់ មិនមានច្បាប់ណា តម្រូវឲ្យយកកីឡាករលើសអាយុ ចំនួន ៣នាក់ ដូចពាក្យចចាមអារ៉ាមកន្លងមកទេ។ ចំណែកក្នុងច្បាប់របស់វិញ្ញាសាបាល់ទាត់ នៅស៊ីហ្គេម ឆ្នាំនេះ ក៏មានបញ្ជាក់ត្រង់ចំណុច ៤.៣ ដែរថា "មានតែកីឡាករកើតក្រោយថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៥ (ក្រោម ២២ឆ្នាំ) ប៉ុណ្ណោះ ដែលអាចលេងបាន"។គួរបញ្ជាក់ថា អ្នកគាំទ្របាល់ទាត់កម្ពុជាមួយចំនួន បានយល់ច្រឡំថាក្រុម U22 កម្ពុជា ដែលទៅស៊ីហ្គេម អាចបន្ថែមកីឡាករលើសអាយុបាន ដោយអ្នកខ្លះបានយោងលើប្រភព Wikipedia ប៉ុន្តែជាក់ស្ដែងគឺមិនមែននោះទេ។
កីឡាករទាំង ២០រូប ដែលជាប់ទៅលេងស៊ីហ្គេម ឆ្នាំនេះ មានដូចខាងក្រោម៖ ប្រាក់ ធីវ៉ា, ឆេង ម៉េង, ឆុំ ភីសា, ជួន ចាន់ចាវ, ច្រឹង ពលរដ្ឋ, ហួយ ផល្លីន, អ៊ិន សូដាវីដ, កែវ សុខសិលា, លី វ៉ាហេទ, នេន សុធារដ្ឋ, នួន បូរី, នុប តុលា, សំអឿន ពិដោរ, សារី ម៉ាត់ណូរ៉ូទីន, សឿត បារាំង, ស៊ិន កក្កដា, សឿយ វិសាល, សុក សំណាង, សុន វណ្ណដេត និង អ៊ុំ សេរីរ័ត្ន។ចំណែកឯមន្រ្ដី មានដូចជា៖ លោក Leonardo Vitorino ជាគ្រូបង្វឹក, លោក Luis Fernando ជាគ្រូជំនួយ, លោក Wilander Fonseca ជាគ្រូជំនួយ, លោកឈូក ពិសិដ្ឋ អ្នកចាត់ការក្រុម និងលោក ម៉ៃ តុលា អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាអ្នកដឹកនាំក្រុម៕ប្រភពពី ខ្លីខ្លី
ក្រុមបាល់ទាត់ទៅស៊ីហ្គេម គឺ U22 ទាំងអស់ អត់អាចយកកីឡាករលើសអាយុ ៣នាក់បានទេ
Reviewed by Cambodian Apsara Heart's Girl
on
4:52 AM
Rating:

No comments: