ដំបូងសាងស្នេហ៍ផ្អែមល្ហែមជាងមួយឆ្នាំ គ្រាន់តែសួរហេតុអីបងសុំបែកពីអូន ?ស្រាប់តែមានកំហឹងគាត់ វាយទាត់ធាក់ខ្ញុំរបួសធ្ងន់ផ្តាច់ស្នេហ៍តែមួយប៉្រេចភ្នែក
ថ្មីៗនេះគេហទំព័របរទេសមួយបានចែករំលែករឿងរ៉ាវរបស់ស្ត្រីម្នាក់។ ដែលនាងបានសរសេររៀបរាប់រឿងរ៉ាវរបស់នាងតាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង។ ស្ទើរតែមិនគួរឲ្យជឿ គ្រាដែលគូស្នេហ៍មួយគូខំសាងស្នេហ៍យ៉ាងផ្អែមល្ហែមជាមួយគ្នាជាងមួយឆ្នាំ ហើយមកដល់ពេលនេះគ្រាន់តែគូស្នេហ៍ខាងស្រីសួរទៅភាគីបុរសថា ហេតុអីបងសុំបែកពីអូន ? ធ្វើឲ្យភាគីបុរសមានកំហឹង វាយទាត់ធាក់នាងរបួសធ្ងន់ផ្តាច់ស្នេហ៍តែមួយប៉្រេចភ្នែក។
ទីបំផុតដោយសារទ្រាំការឈឺចាប់នឹងប្រុសស្នេហ៍ប្រើហិង្សានិងចង់ផ្តាច់ស្នេហ៍នោះ នាងជាសង្សារបានរត់ទៅ។រូបតំណាង ក្រោយពីបានស្គាល់គ្នាជាសង្សារអស់រយៈពេលជាងមួយឆ្នាំមកហើយ គាត់បានណាត់ជួបខ្ញុំដើម្បីនិយាយជជែកឱ្យដឹងរឿងនៅផ្សារទំនើបខណះពេលដែលខ្ញុំបានឈប់ធ្វើការនៅជាមួយ គាត់ជាងពីរខែ ។ នៅពេលដែលបានជួបគ្នាហើយពួកយើងទាំងពីរនាក់ក៏បាននាំគ្នាដើរលេងនៅបានមួយសន្ទុះធំ ។ នៅពេលនោះខ្ញុំបានក៏សួរថា ហេតុអ្វីបានជាបងឯងចង់បែកពីអូន? ស្រាប់តែបុរសនោះឆ្លើយថា រូបខ្ញុំមិនចង់រួមជីវិតជាមួយនាងទេ ។ ក្រោយពេលដែលគាត់និយាយបែបនេះ ហើយកគេក៏ដើរចេញទៅ តែភ្លាមនោះ ខ្ញុំមិនអស់ចិត្តក៏ដើរតាមទៅជជីកសួរ ថា តើអូនខុសអីបានជាបងធ្វើដូច្នេះ បងនិយាយឲ្យអូនដឹងផងមើល ?
មិនទាន់បានអីផងស្រាប់តែបុរសជាសង្សារបានប្រើអំពើហិង្សាទៅលើនាងដោយវាយទាត់ ធាក់កណ្តាលហ្វូងមនុស្សជាច្រើននៅកន្លែងដាក់ បណ្តាលឱ្យខ្ញុំរងរបួសត្រង់ស្មងជើងទាំងពីរ និងដៃម្ខាងមានស្នាមជាំខ្មៅយ៉ាងដំណំ ។រូបតំណាង តើខ្ញុំគួរធ្វើយ៉ាងណាចំពោះគាត់?តើខ្ញុំគួរប្តឹងកាត់អត់សូមប្រិយមិត្តជួយអោយមតិផង? អត្តអប់រំ សា្អតប៉ុណ្ណឹងហើយនៅមានគេធ្វើបាបទៀត មិនថាយើងត្រូវឬក៏គេខុសសោះនោះទេ។ ទោះបីខ្ញុំមិនសា្អត មិនមានលុយដូចសង្សារយើង ក៏ខ្ញុំមិនលើកដែវ៉ៃមនុស្សស្រីនាំតែថោកទាបដែរ។ ខូចអស់ប្រុសដទៃ ដោយសារតែមានមនុស្សប្រុសចរិតថោកអីចឹង …៕ រូបតំណាង ខ្ញុំសូមផ្តាំទៅនារីដ៏ទៃទៀត សូមពិចារណាអោយច្បាស់មុខសំរេចចិត្តយកមនុស្សប្រុសមកធ្វើ ជាសង្សារ ប្រយត្ន័មានរឿងដូចខ្ញុំ។
ដំបូងសាងស្នេហ៍ផ្អែមល្ហែមជាងមួយឆ្នាំ គ្រាន់តែសួរហេតុអីបងសុំបែកពីអូន ?ស្រាប់តែមានកំហឹងគាត់ វាយទាត់ធាក់ខ្ញុំរបួសធ្ងន់ផ្តាច់ស្នេហ៍តែមួយប៉្រេចភ្នែក
Reviewed by Cambodian Apsara Heart's Girl
on
4:46 AM
Rating:

No comments: