ក្រុមហ៊ុនចិនគ្រោងសាងសង់អគារខ្ពស់បំផុតប្រចាំទ្វីបអាហ្វ្រិក
អគារកម្ពស់ ២៥០ម៉ែត្រ
ទឹកប្រាក់ចំណាយ ៣៧៥លានដុល្លារ
មានសង់សំណង់ជាច្រើនទៀតជុំវិញអគារ
ក្រុមហ៊ុនចិនមួយបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនក្នុងតំបន់ដើម្បីសង់អគារកប់ពពកខ្ពស់បំផុតនៅទ្វីបអាហ្វ្រិកដែលស្ថិតនៅទីក្រុង Rabat ប្រទេសម៉ារ៉ុក។
កិច្ចព្រមព្រៀងធ្វើឡើងនៅទីក្រុង Casablanca ដោយក្រុមហ៊ុនចិន China Railway Construction Corporation (CRCC) ជាមួយក្រុមហ៊ុនឈានមុខគេនៅម៉ារ៉ុក Travaux Generaux de Construction de Casablanca និងធនាគារម៉ារ៉ុក BMCE។ សំណង់អគារនឹងមានកម្ពស់ ៥៥ជាន់ ត្រូវជា ២៥០ម៉ែត្រ អមជាមួយការរចនាបែបអេកូឡូស៊ី និងនិរន្តរភាព។ គម្រោងថ្មីសន្លាងនេះ ក៏នឹងមានបន្ថែមសំណង់កែច្នៃជាច្រើនទៀតដែរដូចជា មហោស្រព Grand Theater of Rabat, មន្ទីរវប្បធម៌ Arts and Culture House និងសារមន្ទីរជាដើម។ ទំហំទឹកប្រាក់ដែលនឹងត្រូវចំណាយ គឺប្រមាណ ៣៧៥លានដុល្លារអាមេរិក។ គួរបញ្ជាក់ថា អគារខ្ពស់បំផុតប្រចាំទ្វីបអាហ្វ្រិកបច្ចុប្បន្ន គឺ Carlton Center កម្ពស់ ២២៣ម៉ែត្រ មាន ៥០ជាន់ ស្ថិតនៅអាហ្វ្រិកខាងត្បូង៕

Reviewed by Cambodian Apsara Heart's Girl
on
8:13 AM
Rating:

No comments: