សុខ ពិសី ត្រៀមចេញទៅច្រៀងនៅក្រៅប្រទេស យកប្រាក់ជួយកុមារកំព្រា
តារាចម្រៀងកញ្ញា សុខ ពិសី បានប្រាប់ថា នៅក្នុងអំឡុងខែតុលា ឆ្នាំ ២០១៧ ខាងមុខនេះ នាងនឹងចេញទៅច្រៀងនៅប្រទេសកូរ៉េ ដើម្បីរកប្រាក់ជួយដល់កុមារកំព្រា និងផ្តល់ភាពសប្បាយរីករាយដល់បងប្អូនខ្មែររបស់នៅទីនោះ។
ការចេញទៅប្រទេសកូរ៉េលើកដំបូងនេះ សុខ ពិសី ប្រាប់ថា ទៅតាមរយៈសមាគមខ្មែរមួយនៅទីនោះ ដើម្បីរកមូលនិធិជួយដល់ក្មេងកំព្រា ដោយវត្តមាននាងទៅច្រៀងនោះមានរយៈពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ។" ខ្ញុំទៅដើមខែ១០នេះហើយ ទៅតែ១អាទិត្យទេបង សម្រាប់ប្រទេសកូរ៉េ គឺជាលើកទី១របស់ខ្ញុំហើយ" ។ តារាចម្រៀងរូបនេះបានបន្តថា នាងទៅសម្តែងលើកនេះមិនយកក្រុមរាំទៅជាមួយទេ គឺមានតារាចម្រៀងច្រើនរូបទៀតចេញទៅសម្តែងជាមួយខ្លួន។
សុខ ពិសី ជឿជាក់យ៉ាងមុតមាំថា ដំណើរចេញទៅច្រៀងនៅប្រទេសកូរ៉េជាលើកដំបូងនេះ ច្បាស់ជាទទួលបានគាំទ្រខ្លាំងជាក់ជាមិនខាន ត្បិតអីមានបងប្អូនខ្មែររស់នៅទីនោះច្រើន ហើយពួកគាត់ចង់ជួបនាងខ្លាំងណាស់។ ជាមួយគ្នានោះ តារាចម្រៀងជួរមុខក្នុងផលិតកម្មសាន់ដេដដែល បានត្រៀមបទចម្រៀងជាច្រើនបទ ដែលសុទ្ធតែពេញនិយមសម្រាប់យុវវ័យទាំងអស់ មានទាំងបទ Slow និងបទញាក់។ សូមបញ្ជាក់ថា ចាប់តាំងពីចូលសិល្បៈមក កញ្ញា សុខ ពិសី ទើបតែចេញទៅច្រៀងនៅក្រៅប្រទេស២ប្រទេសប៉ុណ្ណោះ បើបូកទាំងប្រទេសកូរ៉េដែលនាងគ្រោងចេញទៅនេះ។ កាលពីដើមឆ្នាំ២០១៧ តារាស្រីរូបនេះ ធ្លាប់ទៅច្រៀងបែបសប្បុរសធម៌នេះម្ដងនៅប្រទេសជប៉ុន៕

Reviewed by Cambodian Apsara Heart's Girl
on
8:24 AM
Rating:

No comments: