Comments

Rolls-Royce ចេញ​រថយន្ត​ម៉ូដែលថ្មី តួ​ផលិត​ពី​អាលុយមីញ៉ូម​សុទ្ធ

ម៉ាក​រថយន្ត​ដ៏​មាន​អំណាច​បំផុត Rolls-Royce ទើប​តែ​បាន​បញ្ចេញ​រថយន្ត Phantom ជំនាន់​ថ្មី​​ដើម្បី​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​របស់​ខ្លួន។

ការ​នាំ​ម៉ូដែល Phantom ជំនាន់​ថ្មី បាន​បង្ហាញ​ពី​ដំណើរ​ផ្លូវ​ទៅ​មុខ​សម្រាប់​ម៉ាក​យីហោ​រថយន្ត​ដ៏​មាន​ឥទ្ធិពល​របស់​ពិភពលោក​នេះ។ Phantom ជំនាន់​ចុងក្រោយ​នេះ មាន​ការ​រចនាបថ​ថ្មី​ទាំងស្រុង ក្នុង​អំបូរ​រថយន្ត Phantom។ Rolls-Royce លែង​ផលិត​រថយន្ត​ដែល​ប្រើ​គ្រោង Monocoque (ប្រើ​សាក់ស៊ី) ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ដទៃ​ទៀត​តែង​ប្រើប្រាស់ ជំនួស​មក​វិញ​គ្រោង​តួ​រថយន្ត​ធ្វើ​ពី​អាលុយមីញ៉ូម​សុទ្ធសាធ ដោយ​ចាប់ផ្ដើម​ជាមួយ​នឹង​រថយន្ត Phantom ជំនាន់​ថ្មី​នេះ។ ការ​បង្កើត​ស្ថាបត្យកម្ម​ម៉ូដែល Phantom ជំនាន់​ថ្មី​ក៏​ទទួល​ប្រយោជន៍​ពី​ម៉ាស៊ីន​ដែល​ផលិត​ថ្មី​ទាំង​ស្រុង​នៃ​ម៉ាស៊ីន V12 ដែល​ជា​ផ្នែក​ស្នូល​នៃ​គ្រប់រ​ថយន្ត Rolls-Royce ក្នុងសម័យទំនើបនេះ។

ការ​នាំ​ខ្សែ​ស្រលាយ Phantom ដែល​មាន​ការ​រចនា​ទំនើប​នេះ ជា​ការ​ធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​រថយន្ត​ប្រណីត​របស់ Rolls-Royce ដោយ​បាន​ចាកចេញ​ពី​ទម្លាប់​បច្ចុប្បន្ន​ដែល​ប្រើប្រាស់​មូលដ្ឋាន​ផលិត​គ្រឿង​រួម ហើយ​ចាប់​យក​គំរូ​អាជីវកម្ម​ប្រណីត​ថ្មី​ទាំង​ស្រុង។
Rolls-Royce ចេញ​រថយន្ត​ម៉ូដែលថ្មី តួ​ផលិត​ពី​អាលុយមីញ៉ូម​សុទ្ធ Rolls-Royce ចេញ​រថយន្ត​ម៉ូដែលថ្មី តួ​ផលិត​ពី​អាលុយមីញ៉ូម​សុទ្ធ Reviewed by Cambodian Apsara Heart's Girl on 7:57 AM Rating: 5

No comments:

Random Posts

Theme images by rami_ba. Powered by Blogger.