ពងទាក្នុងស្រុកធ្លាក់ថ្លៃ អាជីវករថា មកពីការនាំចូលស៊ុតវៀតណាម
អាជីវករលក់ពងទានៅក្រុងភ្នំពេញ បានឲ្យដឹងថា ប្រមាណ ៤-៥ថ្ងៃមុន ពងទានាំចូលពីប្រទេសវៀតណាមបានសម្រុកចូលទីផ្សារកម្ពុជា មួយយប់ ៤កុងតឺន័រ ដែលមានចំនួនរាប់លានគ្រាប់។ អាជីវករលក់បន្ដរូបនេះ បញ្ជាក់ថា ពងទាដែលនាំចូលពីវៀតណាម លក់ដុំក្នុងតម្លៃថោកជាងស៊ុតក្នុងស្រុក។ ក្នុងនោះ ពងទានាំចូលពីវៀតណាមលក់ក្នុងតម្លៃ ១០គ្រាប់ ៣ ២០០រៀលតាមទំហំគ្រាប់តូច ធំ ឯពងទាក្នុងស្រុកដែលនាំមកពីខែព្រៃវែង ១០គ្រាប់ ថ្លៃ ៤ ១០០រៀល។
អាជីវកររូបនេះបានបន្ដថា ពេលពងទាវៀតណាមហូរចូលមកកម្ពុជាច្រើនដូច្នេះ អ្នកចិញ្ចឹមទាយកពង បានបោះបង់ការចិញ្ចឹមរបស់ខ្លួន ទៅធ្វើជាពលករស៊ីឈ្នួលនៅប្រទេសថៃ។ គាត់ប្រាប់ថា "អ្នកចិញ្ចឹមទាភាគច្រើន ជំពាក់បំណុល និងអស់ដីធ្លី ព្រោះភាគច្រើន ពួកគាត់ដាក់បញ្ចាំដី ដើម្បីរកស៊ីចិញ្ចឹមសត្វទាហកពងលក់"។
ចំណែកអ្នកនាំពាក្យក្រសួងកសិកម្ម លោក សេន សុវណ្ណ បានឲ្យដឹងថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ។ លោកបន្ដថា លោកនឹងតាមដាន ត្រួតពិនិត្យបន្ថែម ក្រែងលោមានការលួចនាំចូល។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ទៀតថា ក្រសួងកសិកម្មពុំមានការអនុញ្ញាតឲ្យមានការអនុញ្ញាតឲ្យនាំចូលស៊ុតពីខាងក្រៅជាផ្លូវការនោះទេ៕
ពងទាក្នុងស្រុកធ្លាក់ថ្លៃ អាជីវករថា មកពីការនាំចូលស៊ុតវៀតណាម
Reviewed by Cambodian Apsara Heart's Girl
on
4:22 AM
Rating:
No comments: