Comments

ស្រីស្អាត​ស៊ិន សក្កដា​ សរសើរ​ ឌុច លីដា ដែល​ហ៊ាន​ថត​ឈុត​ក្ដៅ​រោលរាល


ឆ្លង​កាត់​ការ​សម្ដែង​​​ខ្សែ​ភាព​យន្ត​ជាច្រើន​​រឿង​មក​នេះ កញ្ញា ស៊ិន សក្កដា បាន​​សារភាព​ថា​ នាង​មិន​ធ្លាប់​ប៉ះ​ឈុត​ឆាក​ក្ដៅ​រោល​រាល​ ឬ​ ឈុត​អាក្រាត​កាយ​ឡើយ​។ នាងបាន​ស្ងើចសរសើរ​​ ឌុច លីដា ដែល​ហ៊ាន​ថត​ឈុត​ឆាក​បែប​នេះ។
សក្កដា បាន​ប្រាប់​ ខ្លីៗ ​ថានាង​ចូល​ប្រឡូក​​សិល្បៈ​បាន​មួយ​រយៈ​ធំ​​មក​នេះ​​ មិន​ទាន់​មាន​ផលិតកម្ម​ណា​មួយ​ទាក់​ទង​ឲ្យ​សម្ដែង​ឈុត​ឆាក​ក្ដៅ​រោល​រាល​ សិច​ស៊ី​ និង​ អាក្រាត​កាយ​​ ដូច​ ឌុច លីដា នោះ​ទេ ដោយ​សារ​តែ​បណ្ដា​ផលិត​កម្ម​ទាំង​នោះ​គិត​ថា​ នាង​មាន​ទម្រង់​មុខ​ស្លូត ​សុភាព​ ស័ក្ដិសម​នឹង​​តួ​កម្សត់​ទឹក​ភ្នែក ​ច្រើន​ជាង​ប្រភេទ​សាច់​រឿង​ក្ដៅ​សាច់​។


“ខ្ញុំ​សុំ​សរសើរ​បង​ ឌុច លីដា ដែល​គាត់​ហ៊ាន​ថត​ឈុត​ឆាក​បែប​ហ្នឹង​ ហើយ​គាត់​សម្ដែង​បាន​ល្អ​ ប៉ុន្តែ​សម្រាប់​ខ្លួន​ខ្ញុំ​វិញ​​ បើ​សិន​ជា​ផលិត​ករ​ហ៊ាន​ចំណាយ​ ឲ្យ​ខ្ញុំ​លេង​ឈុត​ឆាក​ហ្នឹង​ ខ្ញុំ​ប្រហែល​ជា​សុំ​គិត​មើល​សិន​ ព្រោះ​ខ្ញុំ​ជា​គ្រូបង្ហាត់​របាំ​ និង​ជា​អ្នក​របាំ​បូរាណ​មួយ​រូប​ មិន​ត្រូវ​មើល​លុយ​ជា​ធំ​ឡើយ​។ ត្រូវ​គិត​​មុខ​មាត់​កិត្តិយស​កេរ្តិ៍​ឈ្មោះ​ជា​រឿង​សំខាន់​ជាង​"។ ស៊ិន សក្កដា បញ្ជាក់​យ៉ាង​ដូច្នេះ។
កន្លង​មក​ សក្កដា បាន​ផ្អាក​​ពី​សិល្បៈ​​មួយ​រយៈ​ តែនាង​ចាប់​ផ្ដើម​ចូល​ប្រឡូក​វិញ​នៅ​ ឆ្នាំ​២០១៤ នៅ​ក្នុង​ភាព​យន្ត​ខ្នាត​ធំ​រឿង​ "ហ្លួង​ព្រះស្ដេច​កន​" និង​ រឿង​មួយ​ចំនួន​ទៀត​ជា​បន្ត​បន្ទាប់​​សម្រាប់​ឆ្នាំ​២០១៧​នេះ​៕​​​​​​​​​​​​

ប្រភពពី kley kley
ស្រីស្អាត​ស៊ិន សក្កដា​ សរសើរ​ ឌុច លីដា ដែល​ហ៊ាន​ថត​ឈុត​ក្ដៅ​រោលរាល ស្រីស្អាត​ស៊ិន សក្កដា​ សរសើរ​ ឌុច លីដា ដែល​ហ៊ាន​ថត​ឈុត​ក្ដៅ​រោលរាល Reviewed by Cambodian Apsara Heart's Girl on 4:21 AM Rating: 5

No comments:

Random Posts

Theme images by rami_ba. Powered by Blogger.