កំពង់ស្ពឺគ្រោងសង់ស្ពានអាកាសថ្មើរជើងឆ្លងផ្លូវ២កន្លែង ដើម្បី...
ឆាប់ៗខាងមុខនេះ ខេត្តកំពង់ស្ពឺគ្រោងនឹងសាងសង់ស្ពានអាកាសថ្មើរជើងចំនួនពីរកន្លែង កាត់ផ្លូវជាតិលេខ៤ ម្តុំទីរួមខេត្ត ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍក្នុងខេត្ត ពិសេសរួមចំណែកក្នុងការលើកកម្ពស់សោភ័ណភាពខេត្ត និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលធ្វើដំណើរ។ នេះបើតាមប្រសាសន៍លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
លោកបានបន្ថែមថា ក្រុមការងារអន្តរក្រសួងកំពុងសិក្សាវាយតំលៃពីផលប៉ះពាល់ ដូច្នេះនៅពេលវាយតំលៃចប់ គម្រោងនឹងដាក់ដេញថ្លៃ ដើម្បីសាងសង់តែម្តង។ “ទី១ យើងគ្រោងធ្វើនៅទីប្រជុំជនផ្សារ ទី២ គឺនៅម្តុំរោងចក្រសាប្រ៊ីណា ដែលមានបងប្អូនកម្មករ-កម្មាការិនីយ៉ាងច្រើនដែលគាត់តែងតែដើរឆ្លងផ្លូវ និងធ្វើឱ្យស្ទះផ្លូវ។ អញ្ចឹងនៅពេលធ្វើស្ពាននោះរួចខ្ញុំរំពឹងថា ការកកស្ទះនៅម្តុំរោងចក្រសាប្រ៊ីណា និងត្រូវកាត់បន្ថយ ជាពិសេសគឺករណីគ្រោះថ្នាក់ចរាចរណ៍ នឹងបានកាត់បន្ថយជាអតិបរិមា”។ កាលពីពេលថ្មីៗកន្លងមកនេះ សាលារាជធានីភ្នំពេញ ក៏បានដាក់ឱ្យដំណើរការស្ពានថ្មើរជើងឆ្លងផ្លូវពីរកន្លែង ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ឆ្លងកាត់ចូលផ្សារ និងសាលាជម្ពូវន្ត័។
ដោយឡែករថយន្តក្រុងសាធារណៈសាលារាជធានីភ្នំពេញក៏កំពុងសិក្សា និងដាក់ឱ្យដំណើរការដឹកអ្នកដំណើរ ពីទីរួមខេត្តកំពង់ស្ពឺទៅភ្នំពេញផងដែរ។ បន្ថែមលើនេះសាលាខេត្ត ក៏នឹងសាងសង់ស្ពានថ្មីមួយកន្លែង កាត់ស្ទឹងព្រែកត្នោតនៅខែសីហានេះ ប៉ុន្តែគម្រោងអាចពន្យាដល់ខែកញ្ញា ដោយសារកំពុងដោះស្រាយផលប៉ះពាល់ជាមួយនឹងប្រជាពលរដ្ឋ។ បច្ចុប្បន្ននេះសាលាខេត្ត បានអនុវត្តគម្រោងពុះទ្រូងផ្លូវជាតិលេខ ០៤ ជំហានទី ០១ រួមទាំងភ្លើងបំភ្លឺ។ លោកអភិបាលខេត្តរំពឹងថា បងប្អូនប្រជាពលរដ្ឋនឹងសាទរនឹងសមិទ្ធផលទាំងនេះ និងចូលរួមសហការណ៍ធ្វើឲ្យគម្រោងទាំងនេះសម្រេចបាននូវភាពជោគជ័យ៕

Reviewed by Cambodian Apsara Heart's Girl
on
4:01 PM
Rating:
No comments: