ហេតុផលកម្រមានអ្នកដឹងបំផុត ដែលហាងធ្វើក្រចកភាគច្រើន បើកដោយជនជាតិវៀតណាម
ប្រសិនបើអ្នកធ្លាប់ចូលហាងធ្វើក្រចក នោះអ្នកប្រាកដជាដឹងថា ម្ចាស់ហាងភាគច្រើនគឺជាជនជាតិវៀតណាម។ ហេតុអ្វី? តើវាជាប្រពៃណីរបស់គ្រួសារ ឬ ពួកគេមានសមត្ថភាពពីធម្មជាតិ ក្នុងការកាន់កាប់ ឬបើកដំណើរការអាជីវកម្មនេះ? ឬវាជារឿងមួយផ្សេងទៀត?
ជាការពិតណាស់ ប្រភពដើមកំណើតនៃរឿងរ៉ាវនេះ ពិតជាគួរឲ្យចាប់អារម្មណ៍ជាងប្រពៃណីគ្រួសារ ឬ ភាពមិនប្រក្រតីទៅទៀត ដោយសារតែវាចាប់ផ្តើមកើតឡើង ជាមួយនឹង សង្គ្រាមវៀតណាម , តួឯកហូលីវូដស្រីម្នាក់ និង ជនភៀសខ្លួន ចំនួន ២០ នាក់។
រឿងរ៉ាវបានកើតឡើងនៅពេលដែល តារាសម្ដែងស្រី Tippi Hedren ដែលត្រូវបានគេស្គាល់ច្បាស់ ដោយសាររឿង «The Birds» ដែលដឹកនាំដោយ លោក Alfred Hitchcock បានមកលេងជំរំជនភៀសខ្លួនវៀតណាម នៅឯតំបន់ Northern California សហរដ្ឋអាមេរិក កាលពីប្រមាណ ៤០ ឆ្នាំមុន។ «ខ្ញុំបាននាំជាងកាត់ដេរ និងអ្នកវាយអង្គុលីលេខទៅជាមួយ ដើម្បីឲ្យជនភៀសខ្លួនវៀតណាម រៀនជំនាញទាំងនេះពីពួកគេ ប៉ុន្តែស្រ្តីចំនួន ២០ នាក់ បានចាប់អារម្មណ៍ និងស្រលាញ់ក្រចកដៃរបស់ខ្ញុំទៅវិញ»។ នេះបើតាមសម្ដី តារាសម្ដែងស្រី Hedren ប្រាប់ឲ្យដឹង។
មិនយូរប៉ុន្មាន តារាស្រី Hedren បានជ្រើសរើសសាលាកែសម្ផស្សក្នុងស្រុកមួយ ដើម្បីបង្ហាត់បង្រៀនដល់ជនភៀសខ្លួនវៀតណាមទាំងនោះ។ នៅពេលបញ្ចប់ការសិក្សា តារាស្រីជនជាតិអាមេរិក បច្ចុប្បន្នមានវ័យ ៨៧ ឆ្នាំរូបនេះ បានធានាថា ស្ត្រីទាំងនោះមានការងារធ្វើគ្រប់គ្នា នៅទូទាំងតំបន់ Southern California។ Hedren បាននិយាយអំពីបទពិសោធន៍នេះថា «ខ្ញុំស្រលាញ់ស្ត្រីទាំងនោះខ្លាំងណាស់ ដោយខ្ញុំចង់បានអ្វីដែលល្អសម្រាប់ពួកគេ ដោយសារតែពួកគេបានបាត់បង់អ្វីគ្រប់យ៉ាង។ អ្នកខ្លះបានបាត់បង់គ្រួសារទាំងមូល និងអ្វីទាំងអស់ដែលពួកគេមាននៅឯប្រទេសវៀតណាម»។ គួរបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះឧស្សាហកម្មតុបតែងក្រចក មានតម្លៃប្រមាណជា ៨ ប៊ីលានដុល្លារ ដែលភាគច្រើនគ្រប់គ្រងដោយជនជាតិវៀតណាម-អាមេរិក៕

Reviewed by Cambodian Apsara Heart's Girl
on
4:08 PM
Rating:
No comments: