ក្រសួងអប់រំ ស្នើកុំឲ្យដំឡើងថ្លៃផ្ទះសំណាក់ ក្នុងពេលប្រឡងបាក់ឌុប
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានផ្ញើលិខិតមួយច្បាប់កាលពីថ្ងៃទី៣សីហា ដើម្បីស្នើឲ្យអភិបាលរាជធានី-ខេត្ត គាំទ្រ និងសហការ ក្នុងការសម្របសម្រួលបេក្ខជនក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី២១សីហា ២០១៧ ខាងមុខនេះ។
ក្នុងលិខិតនោះបញ្ជាក់ថា សិស្សដែលជាបេក្ខជន ព្រមទាំងមាតាបិតា អាណាព្យាបាល នឹងមកប្រមូលផ្តុំស្នាក់នៅតាមទីរួមខេត្ត-រាជធានី ដែលជាទីតាំងរបស់មណ្ឌលប្រឡង ចាប់តាំងពីមុនដំណើរការប្រឡង១ថ្ងៃ រហូតដល់ការប្រឡងត្រូវបានបញ្ចប់។
ក្រសួងបានស្នើអភិបាលរាជធានី-ខេត្ត សហការជួយសម្រួលដល់បេក្ខជនដូចតទៅ៖ ១. ការស្នាក់នៅ៖ សណ្ឋាគារ និងផ្ទះសំណាក់ កុំឲ្យដំឡើងថ្លៃ អាចសម្រួលរៀបចំឲ្យសិស្សស្នាក់នៅក្នុងវត្ត និងសាលារៀន ដែលនៅជិតមណ្ឌលប្រឡង។ ២. ចរាចរណ៍ដើម្បីឲ្យបេក្ខជន ចូលប្រឡងទាន់ពេលកំណត់។ ៣. ការផ្ញើកង់ ម៉ូតូ។ ៤. និងស្ថិរភាពចរន្តអគ្គិសនី នៅតាមមណ្ឌលប្រឡង៕
ក្រសួងបានស្នើអភិបាលរាជធានី-ខេត្ត សហការជួយសម្រួលដល់បេក្ខជនដូចតទៅ៖ ១. ការស្នាក់នៅ៖ សណ្ឋាគារ និងផ្ទះសំណាក់ កុំឲ្យដំឡើងថ្លៃ អាចសម្រួលរៀបចំឲ្យសិស្សស្នាក់នៅក្នុងវត្ត និងសាលារៀន ដែលនៅជិតមណ្ឌលប្រឡង។ ២. ចរាចរណ៍ដើម្បីឲ្យបេក្ខជន ចូលប្រឡងទាន់ពេលកំណត់។ ៣. ការផ្ញើកង់ ម៉ូតូ។ ៤. និងស្ថិរភាពចរន្តអគ្គិសនី នៅតាមមណ្ឌលប្រឡង៕
ក្រសួងអប់រំ ស្នើកុំឲ្យដំឡើងថ្លៃផ្ទះសំណាក់ ក្នុងពេលប្រឡងបាក់ឌុប
Reviewed by Cambodian Apsara Heart's Girl
on
8:27 AM
Rating:

No comments: