Comments

ចាប់​ខ្លួនម៉ូដែល​ថៃ​៣រូប ព្រោះ Live វីដេអូ​លើ Facebook ផ្សព្វផ្សាយ​​ពី​គ្រឿង​ស្រវឹង

ប៉ូលិស​នៅ​ក្នុង​ប្រទេស​ថៃ បាន​ធ្វើ​ការ​ឃាត់​ខ្លួន​តារា​ម៉ូដែល​ចំនួន​៣នាក់ ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​ផលិត​ផល​គ្រឿង​ស្រវឹង នៅ​លើ​បណ្ដាញ​សង្គម Facebook កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ។ បើ​តាម​សេចក្ដី​រាយការណ៍ នារី​ម៉ូដែល​ទាំង​៣ អាច​នឹង​ប្រឈម​នឹង​ការ​ពិន័យ​ជា​ប្រាក់​ប្រមាណ ៥០​ម៉ឺន​បាត ឬ​ស្មើ​នឹង ១៥ ០០០​ដុល្លារ។ ប៉ូលិស​ បាន​អះអាង​ថា ការ​ឃាត់​ខ្លួន​នេះ ជា​ប្រតិបត្តិការ​ឆ្លើយ​តប​នឹង​គោល​នយោបាយ​ថ្មី​របស់​ថៃ ក្នុង​ការ​ហាមឃាត់​មិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង ឬ​អូស​ទាញ​នរណា​ម្នាក់​ឲ្យ​ផឹក​គ្រឿង​ស្រវឹង។
ប៉ូលិស បញ្ជាក់​ថា នៅ​ក្នុង​វីដេអូ Live របស់​ពួក​គេ បាន​ផ្សព្វផ្សាយ​​ពី​គ្រឿង​ស្រវឹង ដោយ​ប្រើ​ពាក្យ​អូស​ទាញ​ជា​ច្រើន​ដូចជា "ទិញ​មួយ ថែម​មួយ" និង "អ្នក​អាច​មក​នេះ ហើយ​បញ្ច្រក​ស្រា​ឲ្យ​ពួក​យើង​ស្រវឹង ពួក​យើង​ចង់​ស្រវឹង​ស្រា" ជា​ដើម៕
ចាប់​ខ្លួនម៉ូដែល​ថៃ​៣រូប ព្រោះ Live វីដេអូ​លើ Facebook ផ្សព្វផ្សាយ​​ពី​គ្រឿង​ស្រវឹង ចាប់​ខ្លួនម៉ូដែល​ថៃ​៣រូប ព្រោះ Live វីដេអូ​លើ Facebook ផ្សព្វផ្សាយ​​ពី​គ្រឿង​ស្រវឹង Reviewed by Cambodian Apsara Heart's Girl on 8:32 AM Rating: 5

No comments:

Random Posts

Theme images by rami_ba. Powered by Blogger.