រមណីយដ្ឋានធម្មជាតិ ៤កន្លែងនៅជិតបង្កើយ ល្បីទេសភាពស្អាត លក់ម្ហូបថោកៗ
នៅថ្ងៃចុងសប្ដាហ៍គិតចង់ដើរលេងនៅកន្លែងជិតៗ អស់លុយតិចមែនទេ? នៅថ្ងៃនេះបងសប្បាយសូមណែនាំរមណីយដ្ឋាននៅជិតរាជធានីភ្នំពេញ អាចធ្វើដំណើរវិលល្ងាចមិនចំណាយលុយច្រើន មានលក់ម្ហូបឆ្ងាញ់ៗតម្លៃសមរម្យទៀតផង។ ចង់ដឹងថារមណីយដ្ឋានទាំងនោះ នៅទីណាខ្លះ? តោះទៅស្គាល់ទាំងអស់គ្នា។
១. ភ្នំឧដុង្គ
ភ្នំឧដុង្គមានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីភាគពាយព្យនៃរាជធានីភ្នំពេញ ស្ថិតនៅក្នុងឃុំផ្សារដែក និង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល។ ប្រិយមិត្តអាចធ្វើដំណើរកម្សាន្តវិលល្ងាចបាន ដោយមិនចំណាយលុយច្រើននោះទេ។
ភ្នំឧដុង្គ ឬ ភ្នំព្រះរាជទ្រព្យ និងហៅម្យ៉ាងទៀតថាភ្នំអដ្ឋរស្សនេះ ជាទីតាំងប្រវត្តិសាស្ត្រដ៏ចំណាស់មួយក្នុងប្រទេសកម្ពុជា និងមានភាពទាក់ទាញជាច្រើន ក្នុងនោះប្រិយមិត្តអាចគយគន់សម្រស់ព្រៃភ្នំ ដ៏ស្រស់បំព្រង ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ ទស្សនាសត្វស្វាជាច្រើនក្បាល។ អ្វីដែលកាន់តែពិសេស នៅទីនោះល្បីលក់ម្ហូបឆ្ងាញ់ៗតម្លៃសមរម្យដូចជា ត្រីអណ្ដែងតម្លៃ ៤ ០០០ ទៅ ៥ ០០០រៀល ឯមាន់វិញតម្លៃ ២០ ០០០រៀល ទៅ ២៥ ០០០រៀល ហើយបើមាន់ស្រែតម្លៃ ជាង ៣ម៉ឺនរៀលប៉ុណ្ណោះ។
២. ភូមិសេអាមេត្រី
បើសិនមិត្តយុវវ័យ មិនចង់ធ្វើដំណើរទៅកម្សាន្តនៅទីឆ្ងាយ ថ្ងៃនេះ Sabay សូម នាំ ប្រិយមិត្ត ទៅ ស្គាល់កន្លែងសម្រាកលំហែមាត់បឹងធម្មជាតិ នៅ "ភូមិកម្សាន្តសេអាមេត្រី" មានខ្យល់អាកាសបរិសុទ្ធ និងទីធ្លាធំទូលាយ។ភូមិកម្សាន្តខាងលើ មានកញ្ចុះអង្គុយជាប់មាត់ទឹក មានអាងហែលទឹក កន្លែងលេងកីឡាច្រើនប្រភេទ និងមានលក់ម្ហូបអាហារ បង្អែម ភេសជ្ជៈផ្សេងៗក្នុងតម្លៃសមរម្យ។
ក្រៅជាភូមិកម្សាន្ត ទីនេះក៏មានបើកសាលាបង្រៀនភាសាខ្មែរ អង់គ្លេស និងកុំព្យូទ័រ ដោយឥតបង់ថ្លៃ សម្រាប់កុមារក្រីក្រទៀងផង។ តម្លៃសំបុត្រសម្រាប់ចូលកម្សាន្ត ត្រឹមតែ ១ ដុល្លារប៉ុណ្ណោះសម្រាប់ភ្ញៀវជាតិ និងតម្លៃ ៥ដុល្លារសម្រាប់ភ្ញៀវបរទេស។
កន្លែងកម្សាន្តនេះ មានទីតាំងស្ថិតនៅត្រើយម្ខាង នៃរមណីយដ្ឋានទន្លេបាទី ក្នុងភូមិចំបក់ត្រប់ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល តាមបណ្ដោយផ្លូវជាតិលេខ២ មានចម្ងាយប្រហែល២០គីឡូម៉ែត្រពីស្ពានអាកាសក្បាលថ្នល់។
៣. កោះដាច់
ទេសភាពដ៏ត្រកាល ក្រោមផ្ទៃមេឃពណ៌ខៀវស្រងាត់ ពន្លឺភ្លឺភ្លែតៗបាញ់ចេញមកពីផ្ទៃទន្លេដ៏ថ្លាឆ្វង់ លម្អដោយខ្សាច់សស្គុស ទាំងអស់នេះ ជាទិដ្ឋភាពដ៏ស្រស់ត្រកាលនៃរមណីយដ្ឋានកោះដាច់។ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ កោះដាច់ ជារមណីយដ្ឋានធម្មជាតិ ទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តជាហូរហែ ជាពិសេសនារដូវប្រាំង ខែទឹកស្រកនេះតែម្ដង។ ក្រៅពីសម្រស់ធម្មជាតិចម្រុះទាំងនោះ អ្នកទៅលេងកោះដាច់ ក៏អាចញ៉ាំអាហារឆ្ងាញ់ៗ និង ចុះហែលទឹកលេងទៀតផង។
៤. រមណីយដ្ឋានកៀនស្វាយ
រមណីយដ្ឋានកៀនស្វាយ ជាតំបន់ទេសចរណ៍ធម្មជាតិលើទឹក ដ៏ស្រស់ត្រកាល មានខ្ចុសតូចៗសង់ប្របនឹងមាត់ទឹក ទុកសម្រាប់ភ្ញៀវទេសចរ សម្រាកយ៉ាងត្រជាក់ ត្រឈឹងត្រឈៃ។ អ្នកភ្នំពេញ តែងតែនាំគ្នាទៅលម្ហែកាយ ជិះទូកលេង យ៉ាងច្រើនកុះករនៅថ្ងៃចុងសប្ដាហ៍ ព្រោះទីនោះភ្ញៀវទៅលេងអាចរកទិញ ម្ហូបធម្មជាតិ មានមាន់អាំង ត្រីអាំង ជ្រក់ ផ្អក ម៉ាំ និង ផ្លែឈើស្រស់ជាច្រើនទៀត ក្នុងតម្លៃសមរម្យ នៅក្នុងផ្សារកៀនស្វាយនោះតែម្ដង។

Reviewed by Cambodian Apsara Heart's Girl
on
5:31 AM
Rating:

No comments: