មកទស្សនារូបថតស្អាតៗ ពីបណ្ដាប្រទេសអាស៊ានទាំង ១០
រូបថតចំនួន ២៣០ សន្លឹក ក្នុងចំណោមរូបថតជាង ១ ម៉ឺនប៉ុស្តិ៍ពីការដាក់ពាក្យ របស់អ្នកថតរូបចំនួន ១៣៦ រូប មកពីប្រទេសសមាជិកអាស៊ានទាំង ១០ រួមមានកម្ពុជាផងដែរ ត្រូវបានជ្រើសរើស ហើយរូបទាំងនោះ នឹងត្រូវបានដាក់តាំងបង្ហាញជាសាធារណៈនៅតាមដងផ្លូវនានា ក្នុងទីក្រុងហាណូយចាប់ពីថ្ងៃសៅរ៍នេះ រហូតដល់ថ្ងៃសុក្រអាទិត្យក្រោយ ដើម្បីរំលឹកខួប ៥០ ឆ្នាំរបស់អាស៊ានដែលបានបង្កើតឡើងក្នុង ខែសីហា ឆ្នាំ១៩៦៧។
សារព័ត៌មានក្នុងស្រុករបស់វៀតណាម Tuoi Tre News សរសេរថា រូបថតទាំងនោះត្រូវតែផ្សាយអំពី អាស៊ាន និងជីវភាពប្រជាជនរបស់ពួកគេ ហើយមានតែស្នាដៃល្អឯកចំនួន ១០ ប៉ុណ្ណោះដែលត្រូវបានប្រគល់ពានរង្វាន់ ប៉ុន្តែប្រភពមិនបានបញ្ជាក់ទេថា រង្វាន់នោះមានអ្វីខ្លះ?
ខាងក្រោមនេះ គឺជាស្នាដៃខ្លះៗ តើប្រិយមិត្តពេញចិត្តមួយណាជាងគេ?
ពិធីបុណ្យបង្ហោះគោម ប្រទេសថៃ |
អាគារ Marina Bay Sands ប្រទេសសិង្ហបុរី |
ពិធីបុណ្យ Dinagyang ប្រទេសហ្វីលីពីន |
វត្ត Kyaiktiyo ប្រទេសមីយ៉ាន់ម៉ា |
ពិធីបុណ្យជាតិ ប្រទេសម៉ាឡេស៊ី |
Pha That Luang សក្យមុនីចេតិយព្រះពុទ្ធក្នុងប្រទេសឡាវ |
ពិធីបុណ្យប្រណាំងគោ ប្រទេសឥណ្ឌូណេស៊ី |
អង្គរវត្តប្រទេសកម្ពុជា |
Sultan Omar Ali Saifuddin Mosque ព្រះវិហារសាសនាឥស្លាមក្នុងប្រទេសប្រ៊ុយណេ |
មកទស្សនារូបថតស្អាតៗ ពីបណ្ដាប្រទេសអាស៊ានទាំង ១០
Reviewed by Cambodian Apsara Heart's Girl
on
6:09 AM
Rating:
No comments: