Comments

ចាប់​បាន​ស្លាប​មាន់​ ជើងមាន់​ខូច​គុណភាព​ជិត​មួយ​តោន ​នាំ​ចូល​ពី​ថៃ

នៅ​ថ្ងៃទី៧​ ខែសីហា​នេះ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង បាន​រក​ឃើញ​សាច់ឆ្អឹងមាន់ ស្លាប​មាន់ និង​ជង្គង់​មាន់​ខូច​គុណភាព​ ទម្ងន់​សរុប​ដល់​ទៅ​ជាង ៧៧០គីឡូក្រាម។ ក្នុង​នោះ នៅ​ខេត្ត​បន្ទាយ​មានជ័យ កាំកុងត្រូល បាន​រក​ឃើញ​សាច់​ឆ្អឹង​មាន់​ ជើងមាន់ និង​ស្លាប​មាន់​ខូច​គុណភាព ចំនួន​ ៦២០​គីឡូក្រាម​ នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ ហើយ​បាន​ធ្វើការ​ដកហូត​យក​ទៅ​ដុត​កម្ទេចចោល។

ចំណែក​ឯ​នៅ​ខេត្ត​បាត់ដំបង​វិញ កាំកុងត្រូល បាន​ស្ទាក់​ចាប់​បាន​ជង្គង់​មាន់ ស្លាប់​មាន់​ខូចគុណភាព ចំនួន ១៥០គីឡូក្រាម នៅ​ច្រក​ព្រំដែន​អូររំដួល។ នៅ​ក្នុង​ប្រតិបត្តិការ​នោះ មន្រ្ដីកាំកុងត្រូល ក៏​បាន​រក​ឃើញ​ទំនិញ​ខូចគុណភាព​ផ្សេង​ទៀត ចំនួន ៣០គីឡូក្រាម​ផង​ដែរ។ ទំនិញ​ទាំង​នោះ ត្រូវ​បាន​យកទៅ​ដុត​កម្ទេច​ចោល​ភ្លាមៗ៕
ចាប់​បាន​ស្លាប​មាន់​ ជើងមាន់​ខូច​គុណភាព​ជិត​មួយ​តោន ​នាំ​ចូល​ពី​ថៃ ចាប់​បាន​ស្លាប​មាន់​ ជើងមាន់​ខូច​គុណភាព​ជិត​មួយ​តោន ​នាំ​ចូល​ពី​ថៃ Reviewed by Cambodian Apsara Heart's Girl on 9:16 AM Rating: 5

No comments:

Random Posts

Theme images by rami_ba. Powered by Blogger.