កាមេរ៉ាឆ្លាតវៃក្នុងផ្ទះ ម៉ូដែលថ្មីរបស់ Xiaomi តម្លៃត្រឹម ២២ដុល្លារ
ក្រុមហ៊ុន XIAOMI របស់ប្រទេសចិន ទើបតែបានធ្វើការប្រកាសចេញលក់នូវប្រភេទកាមេរ៉ាឆ្លាតវៃសម្រាប់ប្រើប្រាស់ត្រួតពិនិត្យក្នុងផ្ទះ ម៉ូដែល 1080p PTZ Smart Camera។ វាមានវិមាត្រ ១២៧,៥x៦០x៦០មម មានទម្ងន់ ២៤៩ ក្រាម ហើយដំណើរការគាំទ្រជាមួយឧបករណ៍ Android 4.0 និង iOS 8.0 ឬខ្ពស់ជាងនេះ។ ភ្ជាប់នូវប្រព័ន្ធ WiFi 2.4GHz អាចតភ្ជាប់ជាមួយ microSD និងមានរន្ធដោត USB ខ្ពស់បំផុតត្រឹម 32GB។
កាមេរ៉ានេះមាន Aperture f/2.3 អាចផ្ដិតយករូបភាពក្នុងទម្រង់ ៩៣ ដឺក្រេ ងាយស្រួលត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពក្នុងផ្ទះ និងតាមដានកូនៗ ក៏ដូចជាសត្វចិញ្ចឹមរបស់លោកអ្នក។ រាល់ឯកសារដែលបានថតចេញ យើងអាចធ្វើការរក្សាទុកជាមួយប្រព័ន្ធ Cloud ឬភ្ជាប់ជាមួយឧបករណ៍ NAS។ តម្លៃចាប់ផ្ដើមពី ២២ ដុល្លារ ឬ ១៤៩ យន់ ហើយដាក់លក់នាថ្ងៃទី ១២ កញ្ញាតទៅ៕
កាមេរ៉ានេះមាន Aperture f/2.3 អាចផ្ដិតយករូបភាពក្នុងទម្រង់ ៩៣ ដឺក្រេ ងាយស្រួលត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពក្នុងផ្ទះ និងតាមដានកូនៗ ក៏ដូចជាសត្វចិញ្ចឹមរបស់លោកអ្នក។ រាល់ឯកសារដែលបានថតចេញ យើងអាចធ្វើការរក្សាទុកជាមួយប្រព័ន្ធ Cloud ឬភ្ជាប់ជាមួយឧបករណ៍ NAS។ តម្លៃចាប់ផ្ដើមពី ២២ ដុល្លារ ឬ ១៤៩ យន់ ហើយដាក់លក់នាថ្ងៃទី ១២ កញ្ញាតទៅ៕
កាមេរ៉ាឆ្លាតវៃក្នុងផ្ទះ ម៉ូដែលថ្មីរបស់ Xiaomi តម្លៃត្រឹម ២២ដុល្លារ
Reviewed by Cambodian Apsara Heart's Girl
on
9:23 AM
Rating:

No comments: