នារីឧស្សាហ៍ផុស Status ៥យ៉ាង ដែលបុរសៗមិនចង់បានធ្វើសង្សារ
ឥលូវនេះអ្នកណាៗក៏លេងបណ្ដាញសង្គមដែរ ព្រោះវាងាយស្រួល រហ័ស ហើយគុណសម្បត្តិមួយទៀតគឺវាជាទីកន្លែងផ្ទាល់ខ្លួនមួយដែលយើងអាចបញ្ចេញអារម្មណ៍បែបណាក៏បានស្រេចចិត្ត។ ប៉ុន្តែពេលខ្លះយើងក៏អាចក្លាយជាមនុស្សស្រីដែលគ្មានអ្នកណាចូលមកចែចង់ដែរ ដោយសារការបញ្ចេញអារម្មណ៍មិនល្អញឹកញាប់លើបណ្ដាញសង្គមនេះ។ មកមើលទាំងអស់គ្នាល្អជាងថាតើមនុស្សស្រីលេងបណ្ដាញសង្គមបែបណា ដែលបុរសៗមិនចង់បានជាសង្សារ៖
១. អីក៏ផុស
ញ៉ាំបាយក៏ផុស នៅម្នាក់ឯងក៏ផុស មានរឿងអីក៏ផុសបានដែរ គ្រប់ពេលវេលា គ្រប់ទីកន្លែង តែវាក៏ស្ដែងឲ្យឃើញថាម្ចាស់អាខោននេះគឺជាមនុស្សដែលទាមទារការចាប់អារម្មណ៍ជ្រុល និងចំណាយពេលលើបណ្ដាញសង្គមច្រើនជាងសង្គមពិត។ ដូច្នេះគួរផុសតែអ្វីសំខាន់ៗបានហើយ ព្រោះគ្មានបុរសណាចូលចិត្តមនុស្សស្រីញៀនជាមួយហ្វេសប៊ុកខ្លាំងបែបនេះទេ។
ត្រជាក់ក៏រអ៊ូ ក្ដៅក៏រអ៊ូ រង់ចាំតិចតួចក៏រអ៊ូ មិនស្រួលខ្លួនក៏រអ៊ូ ... នេះបង្ហាញឲ្យឃើញថាម្ចាស់អាខោននេះមិនមានភាពអត់ធន់ជាមួយរឿងតូចតាចទាល់តែសោះ។ នេះមិនមែនជាអ្វីដែលគួរឲ្យស្រឡាញ់ក្នុងកែវភ្នែកបុរសនោះទេ ព្រោះទម្រាំលើហ្វេសប៊ុកបញ្ចេញប៉ុណ្ណឹងហើយ ចុះទម្រាំខាងក្រៅប៉ុណ្ណាទៅ។
៣. ពូកែអួត
បើទោះបីមោទនភាពរបស់មនុស្សម្នាក់ៗមិនដូចគ្នា តែក៏មិនចាំបាច់បញ្ចេញវាឲ្យគេដឹងគ្រប់រឿងគ្រប់រ៉ាវដែរ ព្រោះមិនប្រាកដថាគ្រប់គ្នាសប្បាយអរជាមួយយើងទេ ផ្ទុយទៅវិញវាអាចធ្វើឲ្យមានអ្នកជ្រេញថែមទៀត។ មួយវិញទៀត បើទោះបីរូបភាពអ្នកមានមុខមាត់ស្អាត សិចស៊ី អាចទាក់ទាញចំនួន Like & Comment បានច្រើនៗពីប្រុសៗ ប៉ុន្តែអ្នកក៏ត្រូវចាំទុកដែរថា មនុស្សប្រុសល្អៗ គេមិនមករកយើងនៅពេលដែលយើងបង្ហាញអ្វីៗពាសវាលពាសកាលនោះឡើយ បើទោះបីគេចង់ញ៉ែ តែក៏មិនមែនមានន័យថាគេចង់ស្រឡាញ់យើងបែបប្រាកដប្រជាដែរ។
៤. ប្រើពាក្យអសុរោះ
ទទួលស្គាល់ថាមនុស្សស្រីសម័យនេះនិយាយជាមួយមិត្តភ័ក្ដិស្និទ្ធៗប្រើពាក្យហៅគ្នាដាច់សាច់មិនចាញ់ប្រុសៗប៉ុន្មានទេ ប៉ុន្តែកុំភ្លេចថាមនុស្សភាគច្រើន (សូម្បីតែមនុស្សស្រីដូចគ្នា) គឺចូលចិត្តឃើញមនុស្សស្រីនិយាយស្ដីបែបទន់ភ្លន់ សុភាពរាបសារច្រើនជាង។ អ្នកអាចនិយាយជាមួយមិត្តភ័ក្ដិបែបណាក៏បានតាមភាពស្និទ្ធស្នាល តែកុំភ្លេចថាលើបណ្ដាញសង្គមគឺមានភ្នែកជាច្រើនចាំមើលអ្នកក្រៅពីមិត្តជិតស្និទ្ធ។
៥. ផុសជេរអ្នកដទៃញឹកញាប់
ការផុសជេរអ្នកដទៃញឹកញាប់រហូតក្លាយជាទម្លាប់ ក៏មិនមែនជារឿងល្អដែរ ព្រោះវាបង្ហាញឲ្យឃើញថាម្ចាស់អាខោននេះមានភាពអត់ធន់តិច មិនចេះដោះ ស្រាយបញ្ហាដោយទល់មុខគ្នាបាន តែបែរយកមកបង្ហោះជេរគេពីក្រោយខ្នង។ មនុស្សស្រីងរង៉ក់អាចនឹងមើលទៅគួរឲ្យស្រឡាញ់ ប៉ុន្តែក្នុងកម្រិតតិចតួចល្មមល្អមើលតែប៉ុណ្ណោះ គឺមិនមានបុរសណាដែលចង់បានមនុស្សស្រីខឹងច្រើនហើយរញ៉ាំរញ៉ូវមកធ្វើជាសង្សារនោះទេ ។

Reviewed by Cambodian Apsara Heart's Girl
on
6:18 AM
Rating:

No comments: